ស្ថានទូតវៀតណាមប្រចាំនៅម៉ាឡេស៊ីរៀបចំជំនួបពិភាក្សាស្តីពីស្ថានភាពនៅសមុទ្រខាងកើត

Chia sẻ
(VOVworld) – នាថ្ងៃទី ១៩ វិច្ឆិកា ស្ថានទូតវៀតណាម
ប្រចាំនៅម៉ាឡេស៊ីបានរៀប ចំឡើងជំនួបពិភាក្សាស្តី
ពីស្ថានភាពនៅសមុទ្រខាងកើត។ 
ស្ថានទូតវៀតណាមប្រចាំនៅម៉ាឡេស៊ីរៀបចំជំនួបពិភាក្សាស្តីពីស្ថានភាពនៅសមុទ្រខាងកើត  - ảnh 1
ស្ថានទូតវៀតណាមប្រចាំនៅម៉ាឡេស៊ីរៀបចំជំនួបពិភាក្សាស្តីពីស្ថានភាពនៅសមុទ្រខាងកើត (VNA)


(VOVworld) – នាថ្ងៃទី ១៩ វិច្ឆិកា ស្ថានទូតវៀតណាមប្រចាំនៅម៉ាឡេស៊ីបានរៀប
 ចំឡើងជំនួបពិភាក្សាស្តីពីស្ថានភាពនៅសមុទ្រខាងកើត។ ថ្លែងមតិនៅ ទីនេះ
 សាស្ត្រាចារ្យច្បាប់ លោក Vu Hai Dang លេខាធិការទី ១ នៃស្ថានទូត វៀតណាម
ប្រចាំនៅម៉ាឡេស៊ីបានបំភ្លឺបញ្ហាដែលអាណិកជនវៀតណាមយកចិត្ត ដាក់ដូចជា៖
 ចរិតលក្ខណៈក្នុងជំលោះរវាងហ្វីលីពីននិងចិនលើសមុទ្រខាងកើត ប្រភពដើម
នៃសំណូមពរខុសឆ្គងអំពីខ្សែ ៩ កំណាត់ យន្តការដោះស្រាយជំលោះ តាមសន្ធិ
សញ្ញាអំពីច្បាប់សមុទ្ររបស់ អ.ស.ប. ឆ្នាំ ១៩៨២ UNCLOS ១៩៨២ ព្រមទាំង
ឆ្លើយសំណូរទាក់ទិនដល់បញ្ហាភូមិសាស្ត្រគតិយុត្តិចំពោះប្រជុំកោះ ក្នុងការកំណត់
តំបន់ដែនសមុទ្រផងដែរ។ បញ្ចប់ជំនួបនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅ
ម៉ាឡេស៊ី លោក  Pham Cao Phong បានសង្កត់ធ្ងន់ថា៖ បន្ទាប់ពីការយល់ច្បាស់
អំពីស្ថានភាពសហគមន៍ជនវៀតណាមនៅម៉ាឡេស៊ីរួមដៃជាមួយប្រជាពល
រដ្ឋក្នុងប្រទេសក្នុងការតស៊ូការពារអធិបតេយ្យភាពរបស់វៀតណាមលើសមុទ្រ
ខាងកើតហើយឆ្លៀតយកឱកាសដើម្បីផ្លាស់ប្តូរពន្យល់ជាមួយមិត្តភក្តិអន្តរជាតិ
 តាមរយៈនោះ គាំទ្រយ៉ាងសកម្មវៀតណាមក្នុងការតស៊ូការពារអធិបតេយ្យភាព
និងបូរណភាពដែនដី៕ 

ប្រតិកម្មទៅវិញ