សេដ្ឋកិច្ចវៀតណាមនឹងមានការរីកចម្រើននៅឆ្នាំ២០២២

Chia sẻ
(VOVWORLD) - នៅឆ្នាំ ២០២២នេះ សេដ្ឋកិច្ចវៀតណាមនឹងមាន ពណ៌ភ្លឺស្វាង បើទោះបីជានៅតែរងផលប៉ះពាល់ពីការរាតត្បាតនៃជំងឺកូវីដ ១៩ ក៏ដោយ។ 

វៀតណាមស្ថិតក្នុងចំណោមប្រទេសដែលមានការគ្របដណ្តប់វ៉ាក់សាំងខ្ពស់បំផុត ក្នុងពិភព លោក។ ជាងនេះទៅទៀតនោះគឺ គោលនយោបាយសម្របខ្លួនប្រកបដោយសុវត្ថិភាព មានភាពបត់បែន និងការគ្រប់គ្រងជំងឺប្រកបដោយប្រសិទ្ធភាព។ ទាំងអស់នេះត្រូវបានចាត់ទុកថាជាមូលដ្ឋានដ៏សំខាន់សម្រាប់សេដ្ឋកិច្ចស្តារឡើងវិញយ៉ាងឆាប់រហ័ស។ នោះគឺជាការព្យាករណ៍របស់អង្គការ ស្ថាប័នហិរញ្ញវត្ថុ និងសហគមន៍ធុរកិច្ចជាច្រើននៅពេលវាយតម្លៃអំពីសេដ្ឋកិច្ច វៀតណាមក្នុងឆ្នាំ ២០២២។

នៅក្នុងឯកសារបំពេញបន្ថែមជាប្រចាំនៃរបាយការណ៍ទស្សនវិស័យអភិវឌ្ឍន៍អាស៊ីឆ្នាំ ២០២១ ដែលទើបប្រកាសនាពេលថ្មីៗនេះ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅរក្សាការព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់វៀតណាមនៅឆ្នាំ ២០២២  នៅកម្រិត ៦,៥%។ ADB ជឿជាក់ថា ការនាំចេញនឹងបន្តជាកម្លាំងជំរុញសម្រាប់កំណើន។

លោក Nguyen Minh Cuong ប្រធានសេដ្ឋវិទូនៃធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំនៅវៀតណាមបានឲ្យដឹងថា៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មដែលវៀតណាមបានចុះហត្ថលេខា បានបើកឱកាសជាច្រើនសម្រាប់ការទាក់ទងផ្ទាល់នឹងទីផ្សារនាំចេញរបស់វៀតណាម។ វៀតណាមអាចមើលឃើញកាលានុវត្តភាពសម្រាប់ទាក់ទង់ផ្ទាល់នឹងទីផ្សារនោះ ដែលជួយសម្រួលដល់ការអភិវឌ្ឍផលិតកម្មក្នុងស្រុកពីឧស្សាហកម្ម កសិកម្មដល់សេវាកម្ម។

យោងតាមធនាគារ HSBC សេដ្ឋកិច្ចវៀតណាមអាចទទួលបានឡើងវិញអត្រាកំណើន GDP របស់ខ្លួនក្នុងកម្រិត ៦,៨% នៅឆ្នាំ ២០២២ ហើយភាគច្រើនអាស្រ័យលើវិនិយោគិនបរទេសដែលវិលត្រឡប់មកវិញនៃ ដោយផ្តោតលើវិស័យផលិតកម្មនិងការអភិវឌ្ឍបៃតង។

លោក Tim Evans អគ្គនាយកធនាគារ HSBC វៀតណាមបានវាយតម្លៃថា៖ វៀតណាមនឹងបន្តជាគោលដៅគួរឲ្យទាក់ទាញសម្រាប់ការវិនិយោគផ្ទាល់ពីបរទេស។ ប្រការវិជ្ជមានគឺ FDI ជាច្រើនផ្តោតលើការអភិវឌ្ឍបៃតង ហើយនេះនឹងក្លាយជាឱកាសថ្មី ហើយវាក៏នឹងគាំទ្រដល់វិស័យផលិតកម្មនៅក្នុងប្រទេសវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ