សាស្ត្រាចារ្យរង បណ្ឌិត Nguyen Thuong Lang សាស្ត្រាចារ្យនៃសាកលវិទ្យាល័យសេដ្ឋកិច្ចជាតិបានវាយតម្លៃថា៖ “សរុបមក ខ្ញុំឃើញថា ផ្ទាំងរូបភាពសេដ្ឋកិច្ចរបស់ប្រទេសជាតិក្នុងរយៈពេល ១០ ខែដំបូងនៃឆ្នាំនេះ គឺជារូបភាពដ៏ស្រស់បំព្រង ដែលបង្កើតនូវសន្ទុះសម្រាប់ការទម្លាយនៃសេដ្ឋកិច្ចរបស់ប្រទេសយើងនាពេលខាងមុខ។ ខ្ញុំជឿថា ក្នុងរយៈពេល ២ ខែចុងក្រោយនៃឆ្នាំនេះ សេដ្ឋកិច្ចរបស់ប្រទេសជាតិនឹងមានការអភិវឌ្ឍយ៉ាងខ្លាំងដើម្បីសម្រេចបាននូវគោលដៅក្នុងអំឡុងពេល "រត់" នេះ”។
ទិន្នន័យគួរឱ្យកត់សម្គាល់មួយទៀតគឺការនាំចូលនិងនាំចេញទំនិញសរុបក្នុងខែតុលាបានកើនឡើងដល់៦៩,១៩ពាន់លានដុល្លារ កើន៥,១%ធៀបនឹងខែមុន។ ក្នុងរយៈពេល ១០ ខែដំបូងនៃឆ្នាំ ២០២៤ ការនាំចូលនិងនាំចេញបឋមសរុបនៃទំនិញឈានដល់ ៦៤៧,៨៧ ពាន់លានដុល្លារអាមេរិក កើនឡើង ១៥,៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ការនាំចេញកើនឡើង ១៤,៩%។ លោកស្រី Phi Thi Huong Nga ប្រធាននាយកដ្ឋានស្ថិតិឧស្សាហកម្ម និងសំណង់បានឲ្យដឹងថា៖ “ដើម្បីបង្កើតសន្ទុះកំណើនក្នុងខែវិច្ឆិកានិងខែធ្នូ យើងត្រូវដកចេញនូវឧបសគ្គធំៗចំនួនពីរ នា បច្ចុប្បន្ននេះគឺ៖ របៀបរបបនិងការទទួលបានដើមទុនសម្រាប់អាជីវកម្ម។ ការបង្កលក្ខណៈងាយស្រួលសម្រាប់អាជីវកម្មដើម្បីទទួលបានដើមទុនកាន់ តែលឿនគឺចាំបាច់ដើម្បីបង្កើតការលើកទឹកចិត្តដល់អាជីវកម្មពន្លឿនផលិតកម្មក្នុងប៉ុន្មានក្នុងខែចុងក្រោយនៃឆ្នាំនេះ”៕