នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិសន្និដ្ឋាននៅឯកិច្ចប្រជុំ (រូបថតៈ VGP) |
សេចក្តីសន្និដ្ឋាននេះ បានបញ្ជាក់យ៉ាងច្បាស់ថា៖ ជំងឺរាតត្បាតនៅតែវិវឌ្ឍន៍យ៉ាងស្មុគស្មាញ នៅទូទាំងពិភព លោក ហើយនៅវៀតណាមបានលេចឡើងករណីឆ្លងថ្មីនៅក្នុងសហគមន៍ហើយ។ ហេតុដូច្នេះ ក្រសួង ស្ថាប័ន គណៈកម្មាធិការ ប្រជាជននៃតំបន់នានា អង្គការនិងបុគ្គលទាំងអស់ ត្រូវអនុវត្តយ៉ាងមឺងម៉ាត់ នូវវិធានការណ៍ បង្ការ និងទប់ស្កាត់ជំងឺរាតត្បាតក្នុងស្ថានភាពថ្មី ដោយមិនមានការធ្វេសប្រហែសឲ្យសោះ។
ជាមួយគ្នានេះ វិស័យសុខាភិបាលចាំបាច់ត្រូវផ្តោតការយកចិត្តទុកដាក់លើការ៖ ពង្រឹងការតាមដាន ការយកសំណាកធ្វើតេស្តសម្រាប់គ្រប់ករណីមានរោគសញ្ញានៃជំងឺផ្លូវដង្ហើម រួមទាំងករណីសង្ស័យឆ្លងជំងឺ ជាពិសេស រកឃើញ និងដាក់នៅដាច់ដោយឡែកទៀតផង។ ទន្ទឹមនឹងនេះ បន្តលើកកម្ពស់ជោគជ័យនិងបទពិសោធន៍ក្នុងការព្យាបាលករណីធ្ងន់ធ្ងរនាពេលកន្លង មក អនុវត្តវិធីសាស្ត្រព្យាបាលប្រកបដោយប្រសិទ្ធភាព និងបន្តផ្តល់ជំនួយបច្ចេកទេសដល់តំបន់ ដើម្បីចៀសវាងករណីស្លាប់ដោយសារជំងឺរាតត្បាតកូវីដ-១៩។
ក្រសួងការពារប្រទេស ក្រសួងនគរបាល និងក្រសួងការបរទេស បន្តដឹកនាំការត្រួតពិនិត្យយ៉ាងតឹងរឹងនូវករណីដែលឆ្លងមកវៀតណាម។ ផ្នែកនគរបាល អយ្យការនិងតុលាការត្រូវពិចារណាស៊ើបអង្កេត និងដោះស្រាយយ៉ាងហ្មត់ចត់នូវករណីឆ្លងដែនដោយខុសច្បាប់ និងចាត់ការយ៉ាងតឹងរឹងចំពោះកន្លែងស្នាក់នៅដែលទទួលមនុស្សចូលដោយខុសច្បាប់៕