(VOVworld)-នៅខាងក្រៅដំណើរទស្សនកិច្ចចូលរួមសប្តាហ៍ជាន់ខ្ពស់ APEC ២០១៥នៅប្រទេសហ្វីលីពីន ប្រធានរដ្ឋវៀតណាមលោកTruong Tan Sang និងប្រធានាធិបតីហ្វីលីពីន បានធ្វើជាកស្សិណសាក្សីដែលរដ្ឋមន្ត្រីការបរទេសនៃ ប្រទេសទាំងពីរចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ស្តីពីការបង្កើតទំនាក់ ទំនងដៃគូរយុទ្ធសាស្ត្ររវាងសាធារណរដ្ឋសង្គមនិយមវៀតណាមជាមួយសាធា
រណរដ្ឋហ្វីលីពីន។ សេចក្តីថ្លែងការណ៍រួមនេះរួមមាន ៤៧ ចំណុច ក្នុង នោះអះ
អាងជាថ្មីម្តងទៀត នូវតួនាទីជាមជ្ឈមណ្ឌលរបស់អាស៊ាន ក្នុងការពង្រឹងនិង
រក្សាសន្តិភាព ស្ថិរភាព និងសន្តិសុខក្នុងតំបន់។ ភាគីទាំងពីរបាន ឯកភាពបង្កើន
កិច្ចសហប្រតិបត្តិការឲ្យសមស្របទៅនឹងកិច្ចសន្យាអាស៊ាន ស្តីពីការកសាង
សហគមន៍អាស៊ានមួយឈរលើមូលដ្ឋានច្បាប់និងបទដ្ឋានរួម។ ដើម្បីអនុវត្ត
ទស្សនវិស័យនៃទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ រដ្ឋាភិបាលវៀត ណាមនិងហ្វីលីពីន នឹងសហប្រតិបត្តិការលើវិស័យស្នូលចំនួន៧ ក្នុងនោះ មានវិស័យនយោបាយ
សេដ្ឋកិច្ច ការពារសន្តិសុខ យុត្តិធម៌ និងប្រតិបត្តិច្បាប់ សមុទ្រនិងសាគរ
វប្បធម៌សង្គម វិទ្យាសាស្ត្របច្ចេកវិទ្យា និងសហប្រតិ បត្តិការពហុភាគី។
ចំពោះកិច្ចសហប្រតិបត្តិការនយោបាយ៖ បង្កើនការផ្លាស់ប្តូរគណៈប្រតិ
ភូទ្វេភាគី រួមទាំងដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់រដ្ឋ រដ្ឋាភិបាល
រដ្ឋសភា គណៈបក្សនយោបាយជាដើម។
លើវិស័យសេដ្ឋកិច្ច ភាគីទាំងពីខំប្រឹងប្រែងលើកកំពស់តម្លៃប្រាក់ពាណិ ជ្ជកម្មទេ្វភាគីឡើងកម្រិតគួរឲ្យគត់សម្គាល់។
លើវិស័យការពារជាតិសន្តិសុខ យុត្តិធម៌និងប្រតិបត្តិច្បាប់ ភាគីទាំងពីរ នៅរក្សារាល់កិច្ចប្រជុំប្រចាំឆ្នាំ របស់ក្រុមបំពេញការងាររួម ស្តីពីកិច្ចសហប្រ តិបត្តិការការពារជាតិវៀតណាម-ហ្វីលីពីន។ អនុវត្តបណ្តាកិច្ចព្រមព្រៀងនិង យន្តការសហប្រតិបត្តិការដែលមានស្រាប់ សំដៅបង្កើនកិច្ចសហប្រតិបត្តិការ រវាងផ្នែកទ័ពនានានៃប្រទេសទាំងពីរ។
|
វៀតណាម-ហ្វីលីពីនចេញសេចក្តីថ្លែងការណ៍រួមបង្កើតទំនាក់ទំនងដៃគូរយុទ្ធសាស្រ |
ស្តីពីកិច្ចសហប្រតិបត្តិការសមុទ្រនិងសាគរ ភាគីទាំងពីរបន្តការអនុវត្ត បណ្តាកិច្ចសហប្រតិបត្តិការរវាងប៉ូលីសសមុទ្រវៀតណាម និងកងកម្លាំងការ ពារឆ្នេរសមុទ្ររបស់ហ្វីលីពីននិងស្ថាប័នទាក់ទិននានានៃប្រទេសទាំងពីរ។
លើវិស័យសហប្រតិបត្តិការពហុភាគី ប្រទេសទាំងពីរបង្កើនការផ្លាស់ប្តូរ
គណៈប្រតិភូ គាំទ្រគ្នាទៅវិញទៅមកនៅបណ្តាយន្តការសហប្រតិបត្តិការតំបន់
និងអន្តរជាតិ។ អះអាងឡើងវិញនូវការសន្យាចំពោះគោលការណ៍ដោះស្រាយ
ជំលោះដែនដី និងជំលោះអំពីសិទ្ធិយុត្តាធិការដោយសន្តិវិធី ក៏ដូចជាធានាសុវត្ថិភាពនាវារណ៍ស្របទៅនឹងច្បាប់អន្តរជាតិ រួមទាំងសន្ធិសញ្ញាអ.ស.ប ស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ (UNCLOS)។ អនុវត្តប្រកបដោយប្រសិទ្ធិភាព
ស្តីពី សេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាង កើត
(DOC) និងចាប់ផ្តើមដំណើការកិច្ចចរចារដើម្បីសម្រេចឲ្យបានឆាប់ៗនូវ ក្រម
ប្រតិបត្តិតំបន់នៅសមុទ្រខាងកើត COC ផងដែរ៕