សេចក្តីថ្លែងការណ៍របស់មេដឹកនាំអាស៊ានផ្តោតលើកិច្ចខិតខំប្រឹងប្រែងដើម្បីឆ្លើយតបទៅនឹងជំងឺរាតត្បាតនិងការស្តារសេដ្ឋកិច្ចឡើងវិញ

Chia sẻ
(VOVWORLD) - សេចក្តីថ្លែងការណ៍បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការពង្រឹងបន្ថែមទៀតនូវសហគមន៍អាស៊ាន ក៏ដូចជា តួនាទីជាមជ្ឈភាពនិងការឯកភាពរបស់អាស៊ាន ដើម្បីដោះស្រាយបញ្ហាប្រឈមរួម និងជំរុញការស្តារឡើងវិញនូវតំបន់ក្រោយជំងឺរាត ត្បាតកូវីដ-១៩។ 
សេចក្តីថ្លែងការណ៍របស់មេដឹកនាំអាស៊ានផ្តោតលើកិច្ចខិតខំប្រឹងប្រែងដើម្បីឆ្លើយតបទៅនឹងជំងឺរាតត្បាតនិងការស្តារសេដ្ឋកិច្ចឡើងវិញ - ảnh 1នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញចូលរួមកិច្ចប្រជុំដែលតភ្ជាប់បណ្តាញពីទីក្រុងហាណូយ (រូបថត៖ Duong Giang/TTXVN)

នៅចុងបញ្ចប់នៃកិច្ចប្រជុំកំពូលសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លើកទី៣៨ និង ទី៣៩ ក្រោមការដឹកនាំរបស់ប្រ៊ុយណេតាមប្រព័ន្ធវីដេអូអនឡាញ នាថ្ងៃទី២៦ ខែតុលា មេដឹកនាំអាស៊ានបានឯកភាពគ្នាចេញសេចក្តីថ្លែងការណ៍ ដោយផ្តោតលើកិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍ ឆ្លើយតបទៅនឹងជំងឺកូវីដ-១៩ និងជំរុញការស្តារសេដ្ឋកិច្ចឡើងវិញក្រោយជំងឺរាតត្បាត។

ជាក់ស្តែង សេចក្តីថ្លែងការណ៍បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការពង្រឹងបន្ថែមទៀតនូវសហគមន៍អាស៊ានក៏ដូចជា តួនាទីជាមជ្ឈភាពនិងការឯកភាពរបស់អាស៊ាន ដើម្បីដោះស្រាយបញ្ហាប្រឈមរួម និងជំរុញការស្តារឡើងវិញនូវតំបន់ក្រោយជំងឺរាតត្បាតកូវីដ-១៩។ អាស៊ានក៏បានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តរបស់ខ្លួន ធ្វើការរួមគ្នាដើម្បីកាត់បន្ថយផលប៉ះពាល់នៃជំងឺរាតត្បាតតាមរយៈយុទ្ធសាស្រ្តទូលំទូលាយទាំងប្រាំ នៃក្របខ័ណ្ឌការងើបឡើងវិញសរុបអាស៊ាន (ACRF) រួមទាំងការពង្រឹងប្រព័ន្ធសុខាភិបាល; បង្កើនសន្តិសុខរបស់មនុស្ស; ពង្រីកសក្តានុពលនៃទីផ្សារក្នុងតំបន់ និងធ្វើឱ្យសមាហរណកម្មសេដ្ឋកិច្ចកាន់តែស៊ីជម្រៅ។ ជាមួយគ្នានោះ បង្កើនល្បឿននៃការផ្លាស់ប្តូរឌីជីថលដ៏ទូលំទូលាយ និងឆ្ពោះទៅអនាគតប្រកបដោយនិរន្តរភាព និងមានភាពធន់ជាងមុន។

ស្តីអំពីបញ្ហាក្នុងតំបន់ និងអន្តរជាតិដែលមានការយកចិត្តទុកដាក់ដូចគ្នា កិច្ចប្រជុំបានពិភាក្សាអំពីស្ថានភាពនៅសមុទ្រខាងកើត ក្នុងនោះ រដ្ឋជាសមាជិកអាស៊ានមួយចំនួនបានសម្តែងការព្រួយបារម្ភអំពីសកម្មភាពចាក់ដីឡើងវិញ និងឧប្បត្តិហេតុធ្ងន់ធ្ងរក្នុងតំបន់ ដែលសំណឹកដល់ការជឿទុកចិត្ត បង្កើនភាពតានតឹង និងមានគ្រោះអាសន្នបំផ្លាញសន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងតំបន់។ កិច្ចប្រជុំក៏បានស្វាគមន៍ផងដែរ។ ចំពោះទំនាក់ទំនងកិច្ចសហប្រតិបត្តិការដែលកាន់តែប្រសើរឡើងឥតឈប់ឈររវាងអាស៊ាននិងចិន វឌ្ឍនភាពនៃការចរចាសំខាន់ៗ ដើម្បីបញ្ចប់យ៉ាងឆាប់រហ័សនូវក្រមប្រតិបត្តិសំខាន់នៅសមុទ្រខាងកើត (COC) ស្របតាមច្បាប់អន្តរជាតិ។

អាស៊ានស្វាគមន៍ចំពោះការរួមចំណែករបស់ប្រទេសសមាជិកនិងដៃគូខាងក្រៅទៅក្នុងមូល និធិអាស៊ានដើម្បីឆ្លើយតបនឹងជំងឺកូវីដ-១៩ ដោយមានទឹកប្រាក់បានសន្យាសរុប ២៥,៨ លានដុល្លារអាមេរិក។

អាស៊ានបានអនុម័តលើក្របខ័ណ្ឌទូលំទូលាយអាស៊ានសម្រាប់សេដ្ឋកិច្ចថែទាំ ដើម្បីឆ្លើយតបទៅនឹងវិបត្តិដ៏ស្មុគស្មាញនិងបញ្ហាប្រឈមដែលកំពុងកើនឡើង។ អនុម័តលើក្របខ័ណ្ឌច្រករបៀងទេសចរណ៍អាស៊ាន (ATCAF) ដើម្បីជួយសម្រួលដល់ការធ្វើដំណើរចាំបាច់របស់ប្រជាជនរវាងរដ្ឋសមាជិកអាស៊ាន។ ជាមួយគ្នានោះ ផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងអាស៊ានស្តីពីពាណិជ្ជកម្មអេឡិចត្រូនិក; ទទួលស្គាល់យុទ្ធសាស្ត្រទីផ្សារទេសចរណ៍អាស៊ានថ្មី (ATMS) សម្រាប់ដំណាក់កាល ២០២១-២០២៥ និងបានអនុម័តក្របខ័ណ្ឌសេដ្ឋកិច្ចវិលជុំរបស់អាស៊ាន ក្នុងនោះដាក់ចេញដំណើរការឆ្ពោះទៅរកគោលដៅរយៈពេលវែងប្រកបដោយមហិច្ឆិតានៃការធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាពប្រភពធនធាន ការស្តារសេដ្ឋកិច្ច និងកំណើនចីរភាព៕

ប្រតិកម្មទៅវិញ