នាវានេសាទធ្វើសកម្មភាពក្នុងដែនសមុទ្រវៀតណាម។ (ប្រភព៖ VNA) |
ក្រសួងកសិកម្ម ជនបទចិនបានប្រកាសពីការផ្អាកការនេសាទជាបណ្តោះអាសន្ន ឆ្នាំ២០២៣ ដែលហាមប្រាមសកម្មភាពនេសាទ និងនាវាផ្ដល់សេវាភស្តុភារដល់ការ នេសាទ មិនត្រូវដំណើរការ លើកលែងតែរបរស្ទូចត្រី ក្នុងរយៈពេលចាប់ពីម៉ោង ១២ (តាមម៉ោងចិន) ថ្ងៃទី ១ ឧសភា ដល់ម៉ោង ១២ ថ្ងៃទី ១៦ ខែសីហា នៅក្នុងដែនសមុទ្រ ពីរយៈទទឹង ១២ ដឺក្រេខាងជើងឡើងទៅ ក្នុងនោះមានទាំងដែនទឹកក្នុងឈូងសមុទ្រ ខាងជើងវៀតណាមទៀតផង។ នៅចំពោះមុខស្ថានភាពខាងលើ នាថ្ងៃទី ១០ ឧសភា ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាមបានអះអាងថា ការដែលប្រទេសចិនបាន ប្រកាសជាឯកតោភាគីអំពីការផ្អាកការនេសាទក្នុងដែនទឹកដែលមានវិសាលភាពដែលបានកំណត់ខាងលើ បានរំលោភបំពានលើអធិបតេយ្យភាព សិទ្ធិអធិបតេយ្យភាព និង យុត្តាធិការរបស់វៀតណានៅសមុទ្រខាងកើត ហើយទុកជាមោឃៈ។ ក្aរសួងបានផ្ញើរ សារាចរណ៍ដែលស្នើឲ្យខេត្ត-ក្រុងជាប់សមុទ្រ លើកទឹកចិត្តអ្នកនេសាទបន្តប្រកបរបរ ជាធម្មតាក្នុងវិសាលភាពដែនសមុទ្រវៀតណាម និងណែនាំអ្នកនេសាទឱ្យរៀបចំជា ក្រុមនៅពេលចេញទៅធ្វើការ ដើម្បីជួយគ្នាទៅវិញទៅមកនៅលើសមុទ្រ; ព្រមទាំងជូន ដំណឹងដល់ស្ថាប័នមានសមត្ថភាពឲ្យទាន់ពេលវេលាអំពីការរំលោភបំពានរបស់នាវានេសាទបរទេសនៅក្នុងដែនសមុទ្រវៀតណាមផងដែរ៕