(VOV)_នារសៀលថ្ងៃទី ២មេសា នៅរដ្ឋធានីហាណូយ ក្រសួងការបរទេសវៀត
ណាម បានរួមសហការជាមួយកម្មវិធីអភិវឌ្ឍន៍ អង្គការសហប្រជាជាតិ UNDP រៀបចំពិធីជូនដំណឹងអំពីលទ្ធផលតាមយន្តការពិនិត្យមើលសកលឡើងវិញ (UPR) សម័យទី២ អំពីសភាពការណ៍ធានាសិទ្ធិមនុស្សនៅវៀតណាម។
|
សេចក្ដីជូនដំណឹងអំពីលទ្ធផលពិនិត្យឡើងវិញសភាពការណ៍ធានាសិទ្ធិមនុស្សនៅវៀតណាម
(TTXVN) |
ប្រធាននាយកដ្ឋានបណ្ដាអង្គការអន្តរជាតិ ក្រសួងការបរទេសវៀតណាម
លោក Hoang Chi Trung បានអោយដឹងថា៖ វៀតណាមជាប្រទេស១ដ៏សកម្ម និង មានការទទួលខុសត្រូវក្នុងសហគមន៍អន្តរជាតិ វៀតណាមបំពេញបានរាល់ការតព្វ
កិច្ចតាមយន្តការ UPRយ៉ាងពេញលេញ។
មុននោះ នៅក្នុងកិច្ចប្រជុំលើកទី១៨ នៃក្រុមការងារស្ដីពី UPR នៃក្រុមប្រឹក្សារ
សិទ្ធិ មនុស្ស វៀតណាមបានអធិប្បាយរបាយការណ៍ UPR លើកទី២ ជួបសន្ទនាប្រ
កប ដោយស្មោះត្រង់ ជាមួយបណ្ដាសមាជិកអង្គការសហប្រជាជាតិផ្តល់គ្រប់ព័ត៍ មានស្ដីអំពីច្បាប់ នយោបាយ និងស្ថានភាពធានាសិទ្ធិមនុស្សនៅវៀតណាម៕