រដ្ឋមន្រ្តីការបរទេសសឹង្ហបុរី លោក Vivian Balakrishnan។ (រូបថត៖ AFP/TTXVN) |
ឆ្លើយបទសម្ភាសន៍អ្នកសារព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំសឹង្ហបុរី មុនពេលមកបំពេញដំណើរទស្សនកិច្ចការងារចាប់ពីថ្ងៃទី២០ដល់ថ្ងៃទី២៣ ខែមិថុនា នៅវៀតណាមហើយចូលរួមកិច្ចសន្ទនាគោលនយោបាយជាន់ខ្ពស់នៃវេទិកាសហប្រតិបត្តិការអាស៊ី-អឺរ៉ុប (ASEM) នោះ រដ្ឋមន្រ្តីការបរទេសសឹង្ហបុរី លោក Vivian Balakrishnan បានសម្ដែងគោលបំណងចង់បានជួបសន្ទនាជាមួយថ្នាក់ដឹកនាំថ្មីរបស់វៀតណាមអំពីវិធីអភិវឌ្ឍទំនាក់ទំនងដ៏ជាក់ស្ដែងរវាងប្រទេសទាំងពីរ។
លោករដ្ឋមន្រ្តី Vivian Balakrishnan បានសង្កត់ធ្ងន់ថា សឹង្ហបុរីសន្យាសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយវៀតណាមដើម្បីប្រទេសទាំងពីរអាចឈានឡើងយ៉ាងខ្លាំងក្លាជាងក្រោយជម្ងឺរាតត្បាតកូវីដ ១៩។ សឹង្ហបុរីកំពុងត្រៀមបើកទ្វារព្រំដែនឡើងវិញ ហើយអាចពិចារណាលើការស្ដារជាបណ្ដើរៗនូវការធ្វើដំណើរទៅវិញទៅមកជាមួយវៀតណាមតាមវិធីសុវត្ថិភាពនិងប្រសិទ្ធភាព។ ប្រការនេះនឹងជះឥទ្ធិពលវិជ្ជមានដល់ការស្ដារឡើងវិញសេដ្ឋកិច្ចនៃប្រទេសទាំងពីរ។ តាមលោករដ្ឋមន្រ្តី Vivian ចាត់ទុកថា ប្រទេសទាំងពីរកំពុងឆ្ពោះទៅរកការពង្រីកថែមទៀតនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ តាមរយៈការស្វែងរកវិស័យសហប្រតិបត្តិការថ្មីៗ ដូចជាថាមពលស្អាត ការផ្លាស់ប្ដូរថ្មីបច្ចេកវិទ្យា និងសេដ្ឋកិច្ចឌីជីថល៕