សឹង្ហបុរី៖បណ្ដាប្រទេសអាស៊ានចាំបាច់ត្រូវក្ដាប់យកឱកាសតភ្ជាប់ឌីជីថល

Chia sẻ
(VOVworld) - ក្នុងដំណាក់កាលអភិវឌ្ឍន៍ខាងមុខនេះ
 ប្រទេសជាសមាជិកសមាគមន៍បណ្ដាប្រជាជាតិអាស៊ី
អាគ្នេយ៍ (អាស៊ាន) ចាំបាច់ត្រូវក្ដាប់យកឱកាសតភ្ជាប់
ឌីជីថលដើម្បីអភិវឌ្ឍន៍យ៉ាងខ្លាំងលើវិស័យសេដ្ឋកិច្ច។
សឹង្ហបុរី៖បណ្ដាប្រទេសអាស៊ានចាំបាច់ត្រូវក្ដាប់យកឱកាសតភ្ជាប់ឌីជីថល - ảnh 1
រដ្ឋមន្រ្តីក្រសួងឧស្សាហពាណិជ្ជកម្មសឹង្ហបុរីលោក S. Iswaran (រូបថត៖straitstimes.com)

(VOVworld) - ក្នុងដំណាក់កាលអភិវឌ្ឍន៍ខាងមុខនេះ ប្រទេសជាសមាជិក
សមាគមន៍បណ្ដាប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ចាំបាច់ត្រូវក្ដាប់យកឱកាស
តភ្ជាប់ឌីជីថលដើម្បីអភិវឌ្ឍន៍យ៉ាងខ្លាំងលើវិស័យសេដ្ឋកិច្ច។នេះជាការអះអាង
របស់រដ្ឋមន្រ្តីក្រសួងឧស្សាហពាណិជ្ជកម្មសឹង្ហបុរីលោក S. Iswaran នៅពេលអញ្ជើញ
ថ្លែងសន្ទរកថានៅវេទិកាអាស៊ាននិងទ្វីបអាស៊ីលើកទី៩ ដែលបាន ប្រព្រឹត្តទៅនាថ្ងៃ
ទី២២ សីហា។លោកបានក្រើនរំលឹកថា ការធ្វើសមាហរណកម្ម សេដ្ឋកិច្ចដើរតួនាទី
សំខាន់ជាងមុនក្នុងសម័យឌីជីថល។ប្រសិនបើរដ្ឋាភិបាល អាស៊ាននានាជួយ
ឧបត្ថម្ភសកម្មភាពតភ្ជាប់ឌីជីថល ហើយអង្គភាពអាជីវកម្ម អាស៊ានផ្ទេរទៅដំណើរ
ការឌីជីថលនោះ គឺគោលនយោបាយជាច្រើននឹងទទួលបាន ប្រសិទ្ធិភាពគួរឲ្យ
កត់សម្គាល់។តាមលោក Iswaran ថា ខឿនសេដ្ឋកិច្ចឌីជីថល នាំមកនូវសេរីភាព
និងឱកាសជាច្រើនថែមទៀតសំរាប់អង្គភាពអាជីវកម្មក៏ដូចជាប្រជាជនអាស៊ាន
ផងដែរ៕

ប្រតិកម្មទៅវិញ