(VOVworld) - គិតមកដល់ខែធ្នូ ឆ្នាំ២០១៤មានប្រទេសអាស៊ានចំនួន៨ដែលបាន
វិនិយោគទុនដោយផ្ទាល់ (FDI) ក្នុងវៀតណាម គឺសឹង្ហបុរី ម៉ាឡេស៊ី ថៃ ប្រុយណេ
ឥណ្ឌូនេស៊ី ហ្វីលីពីន ឡាវ និងកម្ពុជា។ក្នុងនោះ សឹង្ហបុរីឈរលំដាក់ថ្នាក់ទី១ដោយ
ស្រូបយក៥៣%នៃបរុមាណគំរោងការណ៍សរុប និង៦០%នៃប្រភពទុនសរុបរបស់
អាស៊ាននៅវៀតណាម។បណ្ដាគំរោងការណ៍របស់សឹង្ហបុរីមានប្រសិទ្ធភាពខ្ពស់ រួមចំណែកដោះស្រាយបញ្ហាការងារធ្វើ ការនាំចេញ និងកំណើនសេដ្ឋកិច្ចរបស់
វៀតណាម។
|
ក្រុមហ៊ុនសាជីវកម្មមណ្ឌលឧស្សាហកម្មវៀតណាម-សឹង្ហបុរី |
នាបច្ចុប្បន្ន បណ្ដាវិនិយោគិនអាស៊ានបានដាក់ទុនក្នុងផ្នែកទាំង១៨នៃប្រព័ន្ធ
សេដ្ឋកិច្ចជាតិ ក្នុងនោះប្រភពទុនប្រមូលផ្ដុំក្នុងផ្នែកឧស្សាហកម្មកែច្នៃផលិតកម្ម
ធ្វើអាជីវកម្មអចលនទ្រព្យ និងសំណង់៕