|
ទិដ្ឋភាពនៃជំនួបធ្វើការ(រូបថតៈ TTXVN) |
(VOVworld)- គ្រូពេទ្យនិងអ្នកជំនាញវេជ្ជសាស្រ្តចំនួន៣០នាក់ មកពីនាយកដ្ឋាន ពេទ្យយោធាចំណុះកងកម្លាំងប្រដាប់អាវុធសឹង្ហបុរី នឹងរួមជាមួយគ្រូពេទ្យរបស់ ស្នងការពេទ្យយោធាចំណុះ ក្រសួងការពារប្រទេសវៀតណាម ដំណើរការ ពិនិត្យ
ព្យាបាលជំងឺជូនប្រជាជននៅស្រុក Binh Xuyen ខេត្ត Vinh Phuc (ភាគខាង ជើង
វៀតណាម)។ ក្នុងជំនួបធ្វើការនៅប្រទេសសឹង្ហបុរីនាថ្ងៃទី៩ធ្នូ មន្ត្រីនៃស្នងការពេទ្យ
យោធាសឹង្ហបុរីនិងវៀតណាម បានព្រមព្រៀងថា ក្នុងរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៥
ដល់ថ្ងៃទី១៨មេសាឆ្នាំ២០១៥ ប្រជាជននៅខេត្ត Vinh Phuc នឹង ទទួលបានការ
ពិនិត្យជំងឺពីគ្រូពេទ្យជំនាញខាងធ្មេញនិងភ្នែករបស់សឹង្ហបុរីនិង វៀតណាម។ ក្នុង
ឱកាសនេះដែរ ភាគីសឹង្ហបុរីនិងផ្តល់ថ្នាំនិងវែនតាសម្រាប់អ្នក ជំងឺវៀតណាម។នេះ
ជាលើកដំបូងហើយ ដែលនាយកដ្ឋានពេទ្យយោធានៃប្រទេសទាំងពីរ សហ ប្រតិបត្តិការក្នុងកម្មវិធីពិនិត្យព្យាបាលជំងឺមនុស្សធម៌៕