|
រដ្ឋមន្រ្តីការបរទេសសឹង្ហបុរីលោក Vivian Balakrishnan (រូបថត៖AFP/TTXVN) |
(VOVworld) - រដ្ឋមន្រ្តីការបរទេសសឹង្ហបុរីលោក Vivian Balakrishnan នាថ្ងៃទី២៨ មិនា
បានទៅបំពេញទស្សនកិច្ចក្នុងរយៈពេល២ថ្ងៃនៅថៃតាមសេចក្ដីអញ្ជើញរបស់សម
ភាគីលោក Don Pramudwinai។ថ្លែងមតិក្នុងដំណើរទស្សនកិច្ចលើកនេះ លោក
Vivivan Balakrishnan បានសង្កត់ធ្ងន់ថា ប្រទេសទាំងពីរគប្បីសហ ការជាមួយគ្នាយ៉ាង
ស្អិតរមួតថែមទៀត ដើម្បីជំរុញការផ្លាស់ប្ដូរពាណិជ្ជកម្មក៏ដូច ជាបង្កើនការតភ្ជាប់
ក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន។ភាគីទាំងពីរក៏បានរៀបចំ ផែនការសហប្រតិបតិ្ត
ការសំដៅដោះស្រាយបញ្ហាទាក់ទិនដល់បរិស្ថាន កសិកម្ម និងសន្តិសុខស្បៀង
អាហារផងដែរ។ថៃជាដៃគូពាណិជ្ជកម្មធំទី៩របស់សឹង្ហបុរីក្នុងឆ្នាំ២០១៥ដោយ
តំលៃប្រាក់ពាណិជ្ជកម្មសរុបជាង២១ពាន់លានដុល្លាអាមេរិក។ធនាគារថៃចាត់
ទុកសឹង្ហបុរីជាវិនិយោគិនបរទេសធំទី២និងជាវិនិយោគិនធំបំផុត ក្នុងប្លុកអាស៊ាន
នៅថៃ៕