សង្គមទាំងមូលប្តេជ្ញាលុបបំបាត់គ្រឿងញៀន

Chia sẻ
(VOVworld)-នារសៀលថ្ងៃទី២៣ធ្នូ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញជាអធិបតីសន្និសីទ Online ទូទាំងប្រទេស 
សង្គមទាំងមូលប្តេជ្ញាលុបបំបាត់គ្រឿងញៀន - ảnh 1
នាយករដ្ឋមន្ត្រិ លោក Nguyen Xuan Phuc ថ្លែងមតិក្នុងសន្និសីទ

(VOVworld)-នារសៀលថ្ងៃទី២៣ធ្នូ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក
Nguyen Xuan Phuc បានអញ្ជើញជាអធិបតីសន្និសីទ Online ទូទាំងប្រទេស ស្តីពី
ការងារបង្កាប្រឆាំងគ្រឿងញៀននិងផ្តាច់គ្រឿងញៀន។ អញ្ជើញសន្និដ្ឋាននៅក្នុង
សន្និសីទនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានលើកច្បាស់ថា  នា
 ពេលកន្លងទៅ ស្ថាប័នមានសមត្ថកិច្ចរបស់វៀតណាមបានរកឃើញ ចាប់ឃាត់
ខ្លួននិង ដោះស្រាយបទល្មើសគ្រឿងញៀនជាច្រើនករណី។ លោក Nguyen Xuan
 Phuc បាន​សង្កត់ធ្ងន់ថា៖

        “សាររបស់រដ្ឋាភិបាលគឺផ្សព្វផ្សាយក្នុងសង្គមទាំងមូលថា ឧក្រិដ្ឋកម្មគ្រឿង
 ញៀននិងគ្រោះអាសន្នគ្រឿងញៀនជាបញ្ហាក្តៅកគុកក្នុងសង្គមបច្ចុប្បន្នដែល
បណ្តាលឲ្យមានផលវិបាកយ៉ាងធ្ងន់ធ្ងរ។ ​ដោយហេតុនេះ គ្រប់ក្រុមគ្រួសារ ប្រព័ន្ធ
នយោបាយទាំង មូល សហគមន៍ទាំងមូលនិងសង្គមទាំងមូលត្រូវប្តេជ្ញាតស៊ូប្រឆំាង
 និងលុបបំបាត់គ្រឿងញៀន រួមចំណែកធានាសន្តិសុខ សណ្តាប់ធ្នាប់និងសុវត្ថភាព
 សង្គម”។

        នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានស្នើឲ្យក្រសួងការងារ យុទ្ធជន
ពិការនិងសង្គមកិច្ចវៀតណាមបើកទូលាយរូបសណ្ឋានផ្តាច់គ្រឿងញៀនក្នុងសហ
គមន៍ផងដែរ៕

ប្រតិកម្មទៅវិញ