សង្ខេបជីវប្រវត្តិរបស់អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong

Chia sẻ

(VOVWORLD) - លោកអគ្គលេខាបក្ស Nguyen Phu Trong ប្រសូត្រនាថ្ងៃទី ១៤ ខែ មេសា ឆ្នាំ ១៩៤៤; ស្រុកកំណើត៖ ឃុំ Dong Hoi ស្រុក Dong Anh ទីក្រុងហាណូយ។ ទីលំនៅអចិន្ត្រៃយ៍នៅផ្ទះលេខ ៥ វិថី Thien Quang សង្កាត់ Nguyen Du ខ័ណ្ឌ Hai Ba Trung ទីក្រុងហាណូយ។ ចូលរួមការងារនៅថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ១៩៦៧; ចូលជាបក្ខជននៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ១៩៦៧។

សង្ខេបជីវប្រវត្តិរបស់អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong - ảnh 1លោកអគ្គលេខាបក្ស Nguyen Phu Trong។
(រូបថត៖ VOV)

ចាប់ពីខែធ្នូ ឆ្នាំ ១៩៦៧៖ លោក Nguyen Phu Trong ជាកម្មាភិបាលផ្នែកឯកសារនៃទស្សនាវដ្តីសិក្សា (បច្ចុប្បន្នជាទស្សនាវដ្តីកុម្មុយនិស្ត); នៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ១៩៦៧ លោកចូលជាបក្ខជន បក្សកុម្មុយនិស្តវៀតណាម។

ខែសីហា ឆ្នាំ ១៩៦៨ - ខែសីហា ឆ្នាំ ១៩៧៣៖ លោកជាអ្នកនិពន្ធនៃទស្សនាវដ្ដីកុម្មុយនិស្ត; ជាលេខាសម្ព័ន្ធយុវជននៃទស្សនាវដ្តីកុម្មុយនិស្ត។

ខែកញ្ញា ឆ្នាំ ១៩៧៣ - ខែកក្កដា ឆ្នាំ ១៩៨៣៖ លោកជានិស្សិតស្រាវជ្រាវនៃដេប៉ាតឺម៉ង់សេដ្ឋកិច្ច-នយោបាយនៅសាលាបក្សជាន់ខ្ពស់ Nguyen Ai Quoc (បច្ចុប្បន្នជាបណ្ឌិតសភានយោបាយជាតិហូជីមិញ); ធ្វើកម្មសិក្សានិងការពារនិក្ខេបបទថ្នាក់អនុបណ្ឌិត (បច្ចុប្បន្នជាថ្នាក់បណ្ឌិត) ដេប៉ាតឺម៉ង់វិទ្យាសាស្ត្រប្រវត្តិសាស្ត្រ (ជំនាញកសាងបក្ស) នៅបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមសហភាពសូវៀត ក្រោមឱវាទគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តសហភាពសូវៀត។

ខែកញ្ញា ឆ្នាំ ១៩៨៧ ដល់ ខែសីហា ឆ្នាំ ១៩៩៦៖ លោកជាប្រធានគណៈកម្មាធិការកសាងបក្ស; លេខាគណៈកម្មាធិការបក្សនៃទស្សនាវដ្តីកុម្មុយនិស្ត; អគ្គនិពន្ធនាយករងនៃទស្សនាវដ្តីកុម្មុយនិស្ត; អគ្គនិពន្ធនាយកនៃទស្សនាវដ្តីកុម្មុយនិស្ត។

នៅសន្និបាតតំណាងទូទាំងប្រទេសពាក់កណ្តាលអាណត្តិ នីតិកាលទី ៧ របស់បក្ស (ខែមករា ឆ្នាំ១៩៩៤) លោកត្រូវបានបោះឆ្នោតជ្រើសតាំងជាសមាជិកគណៈកម្មាធិការមជ្ឈិមបក្ស។ ជាសមាជិកគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមនីតិកាលទី ៧ ៨ ៩ ១០ ១១ ១២ ១៣។

នៅក្នុងសន្និបាតលើកទី ៤ នៃគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ៨ (ខែធ្នូ ឆ្នាំ ១៩៩៧) លោកត្រូវបានបោះឆ្នោតជ្រើសតាំងជាសមាជិកការិយាល័យនយោបាយ។ ជាសមាជិកការិយាល័យនយោបាយនីតិកាលទី ៨ ៩ ១០ ១១ ១២ ១៣។

ខែសីហា ឆ្នាំ ១៩៩៩ ដល់ខែមេសា ឆ្នាំ ២០០១៖ លោកចូលរួមគណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម។

ខែមករា ឆ្នាំ ២០០០ ដល់ខែមិថុនា ឆ្នាំ ២០០៦៖ លោកជាលេខាគណៈកម្មាធិការបក្សទីក្រុងហាណូយនីតិកាលទី ១២ ១៣ ១៤។

ខែឧសភា ឆ្នាំ ២០០២ ដល់បច្ចុប្បន្ន៖ លោកជាសមាជិករដ្ឋសភានីតិកាលទី ១១ ១២ ១៣ ១៤ ១៥។

ខែមិថុនា ឆ្នាំ ២០០៦ ដល់ខែកក្កដា ឆ្នាំ ២០១១៖ លោកជាប្រធានរដ្ឋសភានៃសាធារណៈរដ្ឋសង្គមនិយមវៀតណានីតិកាលទី ១១ ១២។

ខែ មករា ឆ្នាំ ២០១១ ដល់បច្ចុប្បន្ន៖ លោកជាអគ្គលេខានៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមនីតិកាលទី ១១ ១២ ១៣ និងជាលេខាគណៈកម្មាធិការយោធាមជ្ឈិម។

ខែកុម្ភៈ ឆ្នាំ ២០១៣ ដល់បច្ចុប្បន្ន៖ លោកជាប្រធានគណៈកម្មាធិការមជ្ឈិមដឹកនាំការបង្ការ និងប្រយុទ្ធប្រឆាំងអំពើពុករលួយនិងភាពអវិជ្ជមាន។

ខែសីហា ឆ្នាំ ២០១៦ ដល់បច្ចុប្បន្ន៖ លោកចូលរួមគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សនគរបាលមជ្ឈិមអាណត្តិ ២០១៥ - ២០២០ និង ២០២០ - ២០២៥។

ខែតុលា ឆ្នាំ ២០១៨ ដល់ខែមេសា ឆ្នាំ ២០២១៖ លោកជាអគ្គលេខាបក្ស ប្រធានរដ្ឋនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម សម្រាប់អាណត្តិ ២០១៦ - ២០២១; ប្រធានក្រុមប្រឹក្សាការពារជាតិនិងសន្តិសុខ។

ខែមេសា ឆ្នាំ ២០២១ ដល់បច្ចុប្បន្ន៖ លោកជាអគ្គលេខានៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លេខាគណៈកម្មាធិការយោធាមជ្ឈិម សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សនគរបាលមជ្ឈិម ប្រធានគណៈកម្មាធិការមជ្ឈិមដឹកនាំការបង្ការ និងប្រយុទ្ធប្រឆាំងអំពើពុករលួយ និងភាពអវិជ្ជមាន។

ដោយសារតែមានគុណូបការៈដ៏ធំធេង និងឆ្នើមពិសេសជាច្រើន ចំពោះបុព្វហេតុបដិវត្តន៍របស់បក្ស និងប្រជាជាតិនោះ លោកអគ្គលេខាបក្ស Nguyen Phu Trong ត្រូវបានបក្ស រដ្ឋប្រគល់ជូនគ្រឿងឥស្សរិយយសផ្កាយមាស សញ្ញាសម្គាល់អាយុបក្ស ៥៥ ឆ្នាំ រួមជាមួយគ្រឿងឥស្សរិយយស និងមេដាយជាច្រើនទៀតពីប្រទេសវៀតណាម និងអន្តរជាតិ៖ "គ្រឿងឥស្សរិយយសមាសជាតិ" របស់ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ; "គ្រឿងឥស្សរិយយសមិត្តភាព" របស់បក្ស និងរដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន; "រង្វាន់លេនីន" ដែលជារង្វាន់ដ៏ថ្លៃថ្លាបំផុតរបស់គណៈកម្មាធិការកណ្ដាលនៃគណបក្សកុម្មុយនិស្តរុស្ស៊ី; "គ្រឿងឥស្សរិយយស José Marti" របស់បក្ស និងរដ្ឋនៃសាធារណរដ្ឋគុយបា រួមជាមួយកិត្តិយសដ៏ថ្លៃថ្លាជាច្រើនទៀត៕

ប្រតិកម្មទៅវិញ