ម្ចាស់ការធានាសុវត្ថិភាពអាយុជីវិតមនុស្ស កាត់បន្ថយការខូចខាតដោយព្យុះ Yagi

Chia sẻ
(VOVWORLD) - លោករដ្ឋមន្ត្រី Le Minh Hoan បានស្នើឱ្យបណ្តាមូលដ្ឋាន ម្ចាស់ការដាក់ពង្រាយដំណោះស្រាយទប់ទល់ឲ្យ ទាន់ពេលវេលា; ពិនិត្យផែនការដើម្បីឆ្លើយតបទៅនឹងសេណារីយ៉ូដែលខ្យល់ព្យុះទីហ្វុង បោកបក់យ៉ាងខ្លាំងមកលើដីគោក។
ថ្លែងនៅក្នុងកិច្ចប្រជុំតាមប្រព័ន្ធអ៊ីនធឺណែតដែលបានធ្វើឡើងកាលពីរសៀលថ្ងៃទី ៤ ខែកញ្ញា នៅទីក្រុងហាណូយ អំពីការទប់ទល់នឹងព្យុះ Yagi ដោយមានការ ចូលរួមពីក្រសួង ស្ថាប័នពាក់ព័ន្ធ និងខេត្ត-ក្រុងចំនួន ១១ ក្នុងតំបន់ ដីសណ្ដទន្លេ ក្រហម រដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម លោក Le Minh Hoan បាននិយាយថា ព្យុះ Yagi ទំនងជានឹងកើនឡើងជាព្យុះទីហ្វុងកំណាច មុនពេលដែល បោកបក់មកប្រទេសវៀតណាមក្នុងប៉ុន្មានថ្ងៃខាងមុខនេះ។ លោករដ្ឋមន្ត្រី Le Minh Hoan បានស្នើឱ្យបណ្តាមូលដ្ឋាន ម្ចាស់ការដាក់ពង្រាយដំណោះស្រាយទប់ទល់ឲ្យ ទាន់ពេលវេលា; ពិនិត្យផែនការដើម្បីឆ្លើយតបទៅនឹងសេណារីយ៉ូដែលខ្យល់ព្យុះទីហ្វុង បោកបក់យ៉ាងខ្លាំងមកលើដីគោក៖
“ចាប់ពីឥឡូវនេះ យើងត្រូវមានភាពម្ចាស់ការ ព្រោះមិនមានពេលវេលាច្រើន ពេកទេ។ ដាក់ចេញករណី និងសេណារីយ៉ូដើម្បីកាត់បន្ថយហានិភ័យដល់អាយុជីវិត មនុស្ស និងទ្រព្យសម្បត្តិ ហេដ្ឋារចនាសម្ព័ន្ធ ដូចជា៖ តំបន់ទីក្រុង សួនឧស្សាហកម្ម ទូរគមនាគមន៍ អគ្គិសនី ផលិតកម្មកសិកម្ម ទំនប់ទឹកសមុទ្រ ទំនប់ទន្លេ។ ផ្លាស់ទីប្រជា ពលរដ្ឋនៅពេលចាំបាច់ ជាពិសេសភ្ញៀវទេសចរនៅតែនៅលើកោះ និងប្រជានេសាទ ធ្វើវារីវប្បកម្មតាមឆ្នេរសមុទ្រ។ អាស្រ័យលើស្ថានភាពជាក់ស្តែងនៃមូលដ្ឋាន ដើម្បី អនុវត្តន៍បទហាមឃាត់ចេញទៅសមុទ្រ ឬហាមឃាត់ជាបណ្តោះអាសន្ននូវសកម្មភាពទាក់ទងនឹងការប្រមូលផ្ដុំមនុស្ស ដូចជាការប្រជុំផ្សារ ឬរៀបចំឲ្យសិស្សឈប់ ពីសាលា”។
កន្លងមក ព្យុះទីហ្វុង Yagi បានបោកបក់នៅប្រទេសហ្វីលីពីន ហើយបានបង្កឲ្យ មានភ្លៀងធ្លាក់ ទឹកជំនន់ និងការរអិលបាក់ដី បណ្តាលឲ្យមនុស្ស ១៥នាក់ស្លាប់ និង ២១នាក់ទៀតបាត់ខ្លួន៕

ប្រតិកម្មទៅវិញ