អ៊ីរ៉ង់ត្រៀមខ្លួនជាស្រេច​សម្រាប់​កិច្ចសន្ទនាជាមួយលោកខាងលិច ដើម្បីដោះស្រាយការខ្វែងគំនិតគ្នា

Chia sẻ
(VOVWORLD) - នេះជាសេចក្តីប្រកាសរបស់រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi កាលពីថ្ងៃទី ១៤ ខែកញ្ញា នៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មាន IRIB។

យោងតាមរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ការសន្ទនាត្រូវតែធ្វើឡើងដោយផ្អែកលើការគោរពគ្នាទៅវិញទៅមក មិនមែនជាការគំរាមកំហែង និងដាក់សម្ពាធនោះទេ។ លោក Abbas Araqchi ជាថ្មីម្តងទៀតបានប្រឆាំងជំទាស់នឹងការដាក់ទណ្ឌកម្មថ្មីរបស់បណ្តាប្រទេសលោកខាងលិចនាពេលថ្មីៗនេះ ប្រឆាំងនឹងអ៊ីរ៉ង់ចំពោះការចោទប្រកាន់ថា ប្រទេសនេះបានផ្តល់សព្វាវុធដល់រុស្ស៊ី។ លោកបានបញ្ជាក់យ៉ាងច្បាស់ថា លោកខាងលិចមិនអាចដាក់ឆន្ទៈរបស់ខ្លួនលើទីក្រុងតេអេរ៉ង់តាមរយៈការដាក់ទណ្ឌកម្មនោះទេ។

អ៊ីរ៉ង់ត្រៀមខ្លួនជាស្រេច​សម្រាប់​កិច្ចសន្ទនាជាមួយលោកខាងលិច ដើម្បីដោះស្រាយការខ្វែងគំនិតគ្នា - ảnh 1រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi ។ រូបថត៖ IRNA

នាថ្ងៃទី ១១ ខែកញ្ញា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ក៏បានអះអាងថា ប្រទេសនេះមិនផ្ទេរមីស៊ីលទៅឲ្យរុស្ស៊ីដូចការចោទប្រកាន់របស់លោកខាងលិចនោះទេ ដោយសង្កត់ធ្ងន់ថា ការដាក់ទណ្ឌកម្មលើអ៊ីរ៉ង់មិនមែនជាដំណោះស្រាយ និងមិនអាចដោះស្រាយបញ្ហាបានទេ។

ជាមួយការចោទប្រកាន់ថា អ៊ីរ៉ង់បានផ្ទេរមីស៊ីលបាលីស្ទិករយៈចម្ងាយខ្លីទៅឱ្យរុស្ស៊ីសម្រាប់ប្រើប្រាស់ក្នុងជម្លោះជាមួយអ៊ុយក្រែន កាលពីថ្ងៃទី១០ ខែកញ្ញា សហរដ្ឋអាមេរិក និងប្រទេសអឺរ៉ុបចំនួនបី រួមមានអង់គ្លេស បារាំង និងអាល្លឺម៉ង់ បានដាក់ទណ្ឌកម្មថ្មីមួយចំនួនប្រឆាំងនឹងអ៊ីរ៉ង់ រួមទាំងការរឹតបន្តឹងលើ ក្រុមហ៊ុនអាកាសចរណ៍អ៊ីរ៉ង់ - Iran Air ផងដែរ៕


ប្រតិកម្មទៅវិញ