នាថ្ងៃទី ៥ ខែកញ្ញា សិស្សនិងនិស្សិតប្រហែល ២៥ លាននាក់នៅទូទាំងប្រទេស វៀតណាមបានចាប់ផ្ដើមឆ្នាំសិក្សាថ្មី ២០២៤ - ២០២៥ ជាផ្លូវការ។ (រូបថត៖ VOV) |
អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម បានអញ្ជើញផ្ញើលិខិតជូន ផ្នែកអប់រំ។ ក្នុងលិខិត លោកអគ្គលេខាបក្ស ប្រធានរដ្ឋបានអះអាងថា បក្ស រដ្ឋ ជានិច្ចកាលកំណត់ការអប់រំ និងបណ្តុះបណ្តាលជាគោលនយោបាយចម្បងបង្អស់របស់រដ្ឋ ហើយមានគោលនយោបាយអាទិភាពសម្រាប់ការអភិវឌ្ឍវិស័យអប់រំផងដែរ។ លោក អគ្គលេខាបក្ស ប្រធានរដ្ឋ បានស្នើឲ្យគណៈ
កម្មាធិការ ក្រសួង ស្ថាប័នមជ្ឈិម គណៈ កម្មាធិការបក្ស និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់បន្ថែមទៀតលើ បុព្វហេតុអប់រំ អនុវត្តន៍ការផ្លាស់ប្ដូរថ្មីផ្នែកអប់រំរបស់ប្រទេសជាតិប្រកបដោយ ជោគជ័យ។
នាព្រឹកថ្ងៃទី៥ ខែកញ្ញា ថ្នាក់ដឹកនាំបក្ស និងរដ្ឋបានអញ្ជើញចូលរួមអបអរសាទរ ជាមួយសាលារៀន និងសិស្សានុសិស្សទូទាំងប្រទេស។ អញ្ជើញមកអបអរសាទរ ចំពោះលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៃអនុវិទ្យាល័យ Nguyen Dinh Chieu (ទីក្រុងហាណូយ) លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានអះអាងថា៖
“ក្មួយៗតែងតែមានការយកចិត្តទុកដាក់របស់សង្គម សេចក្តីស្រឡាញ់របស់ គ្រួសារ សេចក្ដីសប្បុរសរបស់សាលា និងការបង្ហាត់បង្រៀនដោយអស់ពីចិត្តរបស់ លោកគ្រូអ្នកគ្រូ។ ខ្ញុំសង្ឃឹមថា ក្មួយៗនឹងខិតខំព្យាយាមជំនះពុះពារលើការលំបាក បញ្ហាប្រឈម និងកង្វះខាត សិក្សារៀនសូត្រ ក្រេបយកចំណេះដឹងដោយឥតឈប់ឈរ ហាត់ពត់លត់ដំ "សីលធម៌-បញ្ញា-រាងកាយ-សោភ័ណ្ឌភាព"។ ចូរបណ្ដុះឆន្ទៈឈាន ឡើង មហិច្ឆតា ក្តីសុបិន និងសេចក្ដីប្រាថ្នាលះបង់ ក្លាយជាពលរដ្ឋល្អ មានប្រយោជន៍ដល់សង្គម និងប្រទេសជាតិ។ ខ្ញុំសង្ឃឹមថា សិស្សានុសិស្សទាំងអស់ ជាពិសេសសិស្ស ពិការភ្នែក សូមឲ្យខិតខំប្រឹងប្រែងដោយឥតឈប់ឈរសិក្សាឱ្យបានល្អ ហាត់ពត់លត់ ដំឲ្យបានល្អ និងសម្រេចបាននូវសមិទ្ធិផលកាន់តែខ្ពស់ក្នុងដំណើរឆ្ពោះទៅកាន់ ចំណេះដឹង សុក្រិតលក្ខណសម្បត្តិសីលធម៌ ក្លាយជាពលរដ្ឋដែលមានទំនួលខុសត្រូវ ខ្ពស់ចំពោះមាតុភូមិ មានសមត្ថភាពរឹងមាំដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ នាំប្រជាជាតិវៀត ណាមឈានទៅភាពរុងរឿង ប្រកៀស្មាជាមួយនឹងមហាអំណាចនៃទ្វីបទាំងប្រាំ”។
អញ្ជើញចូលរួមពិធីបើកបវេសនកាលនៅវិទ្យាល័យ Pham Hung ទីរួមស្រុក Long Ho ស្រុក Long Ho ខេត្ត Vinh Long ប្រធានរដ្ឋសភាវៀតណាមលោក ត្រិន ថាញមិន បានសង្កត់ធ្ងន់ថា៖ “ក្រសួងអប់រំ និងបណ្ដុះបណ្ដាលបន្តដឹកនាំ រៀបចំការអនុវត្តកម្មវិធីអប់រំទូទៅថ្មី ឱ្យបានល្អ ឆាប់ចេញផ្សាយសេចក្ដីណែនាំ រៀបចំវគ្គហ្វឹកហ្វឺនអំពីការប្រឡង បង្កើត លក្ខខណ្ឌល្អបំផុតសម្រាប់សិស្សានុសិស្ស និងក្រុមគ្រួសារ”។
រួមជាមួយសាលារៀននៅលើដីគោក នាព្រឹកថ្ងៃទី៥ ខែកញ្ញា សាលារៀននៅ ស្រុកកោះ Truong Sa ខេត្ត Khanh Hoa ក៏បានប្រារព្ធពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៤ - ២០២៥ ផងដែរ។ ប្អូន Truong Nguyen Trieu Vy សិស្សសាលាបឋមសិក្សា Truong Sa ស្រុក Truong Sa បានសម្តែងថា៖
“អស់រយៈពេលច្រើនថ្ងៃមកនេះ ខ្ញុំនិងឪពុកម្ដាយ បានត្រៀមរៀបចំសៀវភៅ ប៊ិច និងសំលៀកបំពាក់សម្រាប់ថ្ងៃចូលរៀនដំបូង។ ខ្ញុំពិតជាអន្ទះសារណាស់ ហើយតាំង ចិត្ត និងខិតខំដើម្បីសម្រេចបានលទ្ធផលខ្ពស់បំផុតក្នុងឆ្នាំសិក្សាថ្មី។ ខ្ញុំមានបំណងថា សិស្សានុសិស្សទូទាំងប្រទេសនឹងខិតខំហាត់ពត់លត់ដំ សម្រេចបាននូវសមិទ្ធិផល ខ្ពស់ក្នុងការសិក្សា”។
ពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី នៅតាមសាលានានា ត្រូវបានរៀបចំឡើង ដោយសមរម្យ រួមមាន៖ ពីធីគោរពទង់ជាតិ ច្រៀងភ្លេងជាតិ ការសម្តែងសិល្បៈ ការអានលិខិតរបស់លោកប្រធានរដ្ឋក្នុងឱកាសឆ្នាំសិក្សាថ្មី និងវាយស្គរបើកបើកបវេសនកាល៕