(VOVworld)-កាសែត “The Washington Times” ក្នុងច្បាប់ចេញថ្ងៃទី៧កក្កដា បាន
ចុះផ្សាយអត្ថបទក្រោមចំណងជើងថា “សករាជថ្មីក្នុងទំនាក់ទំនងរវាងអាមេរិក
ជាមួយវៀតណាម៖ ដំណើរទស្សនកិច្ចរបស់ប្រមុខបក្សកុម្មុយនិស្តវៀត ណាមគូស
សញ្ញានូវសារៈសំខាន់នៃទំនាក់ទំនងដៃគូ”។ អត្ថបទដែលបានផ្សាយនៅលើទំព័រ
មុខ ដែលចំនឹងថ្ងៃអគ្គលេខា Nguyen Phu Trong អញ្ជើញមានជំនួប សន្ទនាជាមួយ
ប្រធានាធិបតីអាមេរិកលោក Barack Obama នៅសេតវិមាន។ អត្ថបទកាសែតនេះ
បានបញ្ជាក់ថា ជំនួបរវាងថ្នាក់ដឹកនាំទាំងពីររូបនេះ គឺជាការគូសសញ្ញា សំខាន់
បើកចេញទំព័រថ្មីសម្រាប់ទំនាក់ទំនងនៃប្រទេសទាំងពីរអាមេរិកនិងវៀត ណាម។ទំនាក់ទំនងដៃគូកំពុងអភិវឌ្ឍន៍ បង្កើតឡើងយន្តការ១ជម្រុញកិច្ចសហ ប្រតិបត្តិ
ការនោយបាយ ការទូត ពាណិជ្ជកម្មនិងវិស័យជាច្រើនទៀតផង។ រួម ជាមួយប្រ
ទេសចំនួន១០ទៀត វៀតណាមនិងអាមេរិកកំពុងពិភាគ្សាលើកិច្ចព្រម ព្រៀងដៃ
គូអន្តរប៉ាស៊ីហ្វិក (TPP) សំដៅបង្កើតតំបន់ពាណិជ្ជកម្មសេរីដែលស្រូប យក៤០
នៃ GDP និង1/3 នៃតម្លៃប្រាក់ពាណិជ្ជកម្មរបស់ពិភពលោកទាំងមូល៕