|
សកម្មភាពសម្បូរបែបក្នុងទិវាបុណ្យវប្បធម៌ជនរួមជាតិ Thai លើកទី ១ (Image: baoyenbai.gov.vn) |
(VOVworld) – នាយប់ថ្ងៃទី ២៦ ធ្នូ សកម្មភាពសិល្បៈវប្បធម៌សម្បូរបែបត្រូវបានរៀបចំ ឡើងក្នុងទិវាបុណ្យវប្បធម៌ជនរួមជាតិ Thai លើកទី ១ នៅខេត្ត Lai Chau (ភាគខាងជើង
វៀតណាម)។ សិល្បៈករសិល្បៈការិនីជាជនជាតិ Thai ចំនួន ៣ រយនាក់ បានចូលរួម
ព្រឹត្តិការណ៍នេះ។ លោក Le Xuan Dinh នាយករងមន្ទី វប្បធម៌កីឡានិងទេសចរណ៍
ខេត្ត Yen Bai បានឲ្យដឹងថា៖
“ក្នុងទិវាបុណ្យនេះ ខេត្ត Yen Bai សម្តែងនាទីសិល្បៈវិសេសវិសាលរបស់ជនរួមជាតិ
Thai ដូចជា៖ បទចម្រៀងបំពេរ ពិធីបុណ្យ Han Khuong ជាដើម។ រួមជាមួយគ្នានោះ យើងខ្ញុំសម្តែងនាទីរបាំដែលបង្ហាញនូវភាពស្អាតស្អំរបស់សំលៀកបំពាក់វប្បធម៌របស់
ជនរួមជាតិ Thai នៅខេត្ត Yen Bai ។”
កម្មវិធីទិវាបុណ្យជនរួមជាតិ Thai លើកទី ១ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៧ ដល់ទី
២៨ ឆ្នាំ ២០១៤៕