សកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី៤០នៃទិវារំដោះភាគខាងត្បូង ឯកភាពប្រទេសជាតិ

Chia sẻ
(VOVworld) – “នាយឧត្តមសេនីយ Hoang Van Thai -
អ្នកយោធាឆ្នើមរបស់ខឿន បដិវត្តន៍វៀតណាម” ជា
ប្រធានបទនៃសិក្ខាសាលាដោយក្រសួងការពារប្រទេស
វៀត ណាមរៀបចំឡើងនាព្រឹកថ្ងៃទី១៧ មេសានៅ
រដ្ឋធានីហាណូយ។
(VOVworld) – “នាយឧត្តមសេនីយ Hoang Van Thai - អ្នកយោធាឆ្នើមរបស់ខឿន
បដិវត្តន៍វៀតណាម” ជាប្រធានបទនៃសិក្ខាសាលាដោយក្រសួងការពារប្រទេសវៀត ណាមរៀបចំឡើងនាព្រឹកថ្ងៃទី១៧ មេសានៅរដ្ឋធានីហាណូយ។នេះគឺជាសកម្មភាព ១ក្នុងចំណោមសកម្មភាពជាក់ស្ដែងឆ្ពោះទៅការរំលឹកខួបអនុស្សាវរីយ៍លើកទី៤០នៃ ទិវារំដោះភាគខាងត្បូងវៀតណាម ឯកភាពប្រទេសជាតិ។ថ្លែងមតិនៅទីនេះ ឧត្តម
សេនីយឯក Do Ba Ty អគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាមនិងជាអនុរដ្ឋ
មន្រ្តី ក្រសួងការពារប្រទេសបានឲ្យដឹងថា ក្នុងឋានៈជាអគ្គសេនាធិការដំបូងនៃកង
ទ័ព ប្រជាជនវៀតណាម នាយឧត្តមសេនីយ Hoang Van Thai បានមានការរួមវិភាគ
ទាន ដ៏សែនសំខាន់ក្នុងការបង្កើតគ្រិះស្ថានរឹងមាំសំរាប់ការចាប់បដិសន្ធិ និងអភិ
វឌ្ឍន៍របស់ស្ថាប័ន សេនាធិការយុទ្ធសាស្ត្រក៏ដូចជាផ្នែកសេនាធិការគ្រប់ជាន់ថ្នាក់
ក្នុងកងទ័ព។លោក ស្រី Cao Thi Hai អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Thai
Binh បានឲ្យដឹងថា៖
សកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី៤០នៃទិវារំដោះភាគខាងត្បូង ឯកភាពប្រទេសជាតិ - ảnh 1
បណ្ដាតំណាងចូលរួមសិក្ខាសាលានេះ (រូបថត៖qdnd.com.vn)

“នាយឧត្តមសេនីយ Hoang Van Thai ជានិច្ចកាលរក្សាទំនាក់ទំនងដ៏ជិតស្និទ្ធជាមួយ
គ្រប់ផ្នែក ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់នៅតំបន់ រិះរកនិងដាក់ជូនមជ្ឈឹមនិងរដ្ឋសភានូវ
ការផ្ដួចផ្ដើមគំនិតដែលមានចរិតលក្ខណៈយុទ្ធសាស្ត្រនិងទស្សនវិស័យដ៏ទូលំ
ទូលាយចំពោះបុព្វហេតុកសាងនិងការពារមាតុប្រទេស។”
នាថ្ងៃដដែល ក៏នៅទីក្រុងហាណូយ អគ្គស្នងការនយោបាយកងទ័ពប្រជាជន
វៀតណាម បានរៀបចំពិធីប្រគល់រង្វាន់នៃការប្រឡងសារព័ត៌មានដោយប្រធាន
បទ “ទ័ព លោកអ៊ុំHo - ទ័ពរបស់ប្រជាជន”​ ផងដែរ៕

ប្រតិកម្មទៅវិញ