សកម្មភាពរំលឹកខួបលើកទី១០០នៃបដិវត្តន៍ខែតុលារុស្ស៊ីបានប្រព្រឹត្តទៅយ៉ាងផុលផុសលើទូទាំងប្រទេស

Chia sẻ
(VOVWORLD) -នាព្រឹកថ្ងៃទី៣១តុលា នៅទីក្រុងហាណូយ មជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយ និស្តហូជី មិញបានរៀបចំជំនួបពិភាក្សា ស្តពី “រយៈពេល១០០ឆ្នាំបដិវត្តន៍ខែតុលារុស្ស៊ីនិង លទ្ធិសង្គមប្រាកដនិយម -តម្លៃប្រវត្តិសាស្ត្រនិងអត្ថន័យសម័យកាល”។ ក្នុងជំនួបនេះ តំណាងចូលរួមបានពិភាក្សាលើបញ្ហាស្តីពីតម្លៃប្រវត្តិសាស្ត្រនិងអត្ថន័យសម័យកាល នៃបដិវត្តន៍ខែតុលារុស្ស៊ីជាមួយនឹងចលនាបដិវត្តន៍ពិភពលោកនិងបដិវត្តន៍នៅវៀត ណាមផ្ទាល់។ 
សកម្មភាពរំលឹកខួបលើកទី១០០នៃបដិវត្តន៍ខែតុលារុស្ស៊ីបានប្រព្រឹត្តទៅយ៉ាងផុលផុសលើទូទាំងប្រទេស - ảnh 1 ទិដ្ឋភាពនៃជំនួបពិភាក្សា

ជំនួបនេះបានរៀបចំឡើងសំដៅអប់រំមនសិការ ប្ញទ្ធានុភាពនយោ បាយ គោលជំហរ សតិអារម្មណ៍ដោយស្វិតស្វាញជាមួយគោលដៅឯក រាជ្យជាតិ ផ្សាភ្ជាប់ជាមួយសង្គមនិយមសម្រាប់និស្សិត ជួយឲ្យនិស្សិតលើកកំពស់ មនសិការអំពីសមិទ្ធិផ្លាស់ប្តូរថ្មីរបស់វៀតណាមគឺមកពីការអនុវត្តន៍ប្រកបដោយភាពច្នៃប្រឌិតនូវលទ្ធិម៉ាក់ - លេនីនទៅក្នុងស្ថានភាពជាក់ស្តែងនៅវៀតណាម។

     ក្នុងឱកាសនេះ ទីក្រុងហូជីមិញក៏បានរៀបចំទិវាវប្បធម៌រុស្ស៊ីនៅទីក្រុង ហូជីមិញ ដែលពោរពេញទៅដោយសកម្មភាពសម្បូរបែបផងដែរ៕

ប្រតិកម្មទៅវិញ