សកម្មភាពរបស់លោកប្រធានរដ្ឋវៀតណាមនៅសាធារណៈរដ្ឋឆែក

Chia sẻ
(VOVworld) – ក្នុងថ្ងៃធ្វើការទី ២ នៃដំណើទស្សនកិច្ច
ថ្នាក់រដ្ឋនៅសាធារណៈ រដ្ឋឆែក នាព្រឹកថ្ងៃទី ១២ ឧសភា
តាមម៉ោងតំបន់ (រសៀថ្ងៃទី ១២ ឧសភា តាមម៉ោង ទីក្រុង
ហាណូយ) ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang
បានជួបធ្វើការ ជាមួយប្រធានគណៈបក្សកម្មុយនិស្តឆែក
-Morava និងជាអនុប្រធានសភាជាន់ទាប ឆែក លោក
Vojtech Filip ។

សកម្មភាពរបស់លោកប្រធានរដ្ឋវៀតណាមនៅសាធារណៈរដ្ឋឆែក - ảnh 1
សកម្មភាពរបស់លោកប្រធានរដ្ឋវៀតណាមនៅសាធារណៈរដ្ឋឆែក (Image: VOV)

(VOVworld) – ក្នុងថ្ងៃធ្វើការលើកទី ២ នៃដំណើទស្សនកិច្ចថ្នាក់រដ្ឋនៅសាធារណៈ
រដ្ឋឆែក នាព្រឹកថ្ងៃទី ១២ ឧសភា តាមម៉ោងតំបន់ (រសៀថ្ងៃទី ១២ ឧសភា តាមម៉ោង ទីក្រុងហាណូយ) ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បានជួបធ្វើការ ជាមួយប្រធានគណៈបក្សកម្មុយនិស្តឆែក-Morava និងជាអនុប្រធានសភាជាន់ទាប
ឆែក លោក Vojtech Filip ។ ក្នុងជំនួបធ្វើការនេះ លោក Truong Tan Sang បានវាយ តំលៃខ្ពស់ចំពោះការខំប្រឹងប្រែងបង្កើនកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេស
ទាំង ២ ព្រមទាំង អះអាងថា៖ កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និតនិងមានប្រសិទ្ធភាព រវាងស្ថាប័ននិតិបញ្ញត្តិនៃប្រទេសទាំង ២ នឹងរួមចំណែកដ៏សែនសំខាន់ក្នុងការបង្កើន​ទំនាក់ទំនងវៀតណាម-ឆែកលើគ្រប់វិស័យ។ នាត្រង់ថ្ងៃដ៏ដែល តាមម៉ោងតំបន់ ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បានមកទស្សនានៅខេត្ត Karlovy Vary ជាទីកន្លែងដែលមានរោងចក្រផលិតកម្មផលិក Moser Glas ស្បីឈ្មោះរបស់ ឆែក។
លោក Truong Tan Sang បានជួបធ្វើការជាមួយអភិបាលខេត្ត Karlovy Vary​និងថ្នាក់
ដឹកនាំទីក្រុងនិងមកទស្សនារោងចក្រ Moser Glas។ លោកប្រធានរដ្ឋ វៀតណាម
បានស្នើរឲ្យថ្នាក់ដឹកនាំខេត្តទីក្រុង Karlovy Vary​ ពិនិត្យមើលការបង្កើតទំនាក់ ទំនងសហប្រតិបត្តិការជាមួយបណ្ដាខេត្តក្រុងរបស់វៀតណាម។

ក៏ក្នុងឱកាសនេះដែរ លោក ប្រធានរដ្ឋវៀតណាមបានធ្វើជាកស្សិនក្សី
ពិធីចុះហត្ថលេខាកិច្ចព្រមព្រៀងសហប្រតិ បត្តិការរវាងខេត្ត Quang Binh (ភាគកណ្ដាលវៀតណាម)៕

ប្រតិកម្មទៅវិញ