សកម្មភាពរបស់ប្រធានរដ្ឋ លោក Tran Dai Quang នៅខាងក្រៅសន្និសីទជាន់ខ្ពស់ Francophone លើកទី១៦

Chia sẻ
(VOVworld)-នារសៀលថ្ងៃទី២៦វិច្ឆិកាតាមម៉ោងតំបន់ នៅខាងក្រៅសន្និសីទជាន់ខ្ពស់ Francophone លើកទី១៦ដែលបានប្រារព្ធនៅប្រទេស Madagascar នោះ ប្រធានរដ្ឋ 

(VOVworld)-នារសៀលថ្ងៃទី២៦វិច្ឆិកាតាមម៉ោងតំបន់ នៅខាងក្រៅសន្និសីទជាន់
ខ្ពស់ Francophone លើកទី១៦ដែលបានប្រារព្ធនៅប្រទេស Madagascar នោះ ប្រ
ធានរដ្ឋ វៀតណាម លោក Tran Dai Quang បានអញ្ជើញជួបសន្ទនាទ្វេភាគីជាមួយ
ប្រមុខរដ្ឋ និងប្រធានគណៈប្រតិភូមួយចំនួននៃប្រទេសជាសមាជិកភាពរបស់អង្គ
ការ Francophone រួមមានបារាំង ស្វីស សេណេហ្គាល់ សាធារណរដ្ឋឆាដ ម៉ូរីស
កាមេរូន និងស៊ែរប៊ី។

សកម្មភាពរបស់ប្រធានរដ្ឋ លោក Tran Dai Quang នៅខាងក្រៅសន្និសីទជាន់ខ្ពស់ Francophone លើកទី១៦ - ảnh 1
ប្រធានរដ្ឋ លោក Tran Dai Quang ថ្លែងមតិក្នុងពិធីបើកសន្និសីទ Francophone លើកទី១៦


        ក្នុងជំនួបជាមួយប្រធានាធិបតីបារាំង លោក Francois Hollande ប្រធានរដ្ឋ
 លោក Tran Dai Quang បានឲ្យដឹងថា ដំណើរទស្សនកិច្ចវៀតណាមនាពេល
កន្លងទៅ របស់លោក Hollande គឺទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់ បង្កើត
កម្លាំងពលំថ្មី សម្រាប់ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម-បារាំង។

        នៅក្នុងជំនួបជាមួយប្រធានាធិបតីសេណេហ្គាល់ លោក Macky Sall ថ្នាក់ដឹក
នាំ នៃប្រទេសទាំងពីរបានចាត់ទុកថា វៀតណាមនិងសេណេហ្គាល់ មានសក្តានុ
ភាពសហ ប្រតិបត្តិការជាច្រើនលើវិស័យពាណិជ្ជកម្ម កសិកម្មនិងជលផល។ ប្រ
ធានាធិបតី  Macky Sall បានឲ្យដឹងថា សេណេហ្គាល់មានបំណងស្វែងយល់បទ
ពិសោធន៍ដាំស្រូវ និង របរកសិកម្មរបស់វៀតណាមដើម្បីធានាសន្តិសុខស្បៀង
អាហារនៅប្រទេសអាហ្វ្រិកនេះ។

        រីឯនៅជំនួបជាមួយនាយករដ្ឋមន្ត្រីម៉ូរីស ប្រធានាធិបតីស្វីស ភាគីទាំងពីរ
បាន សម្តែងក្តីសោមនស្សរីករាយចំពោះទំនាក់ទំនងយ៉ាងល្អប្រសើរនិងមាន
បំណងជម្រុញ ទំនាក់ទំនងពាណិជ្ជកម្មនិងវិនិយោគទ្វេភាគី។

        ក្នុងថ្ងៃដដែល ប្រធានរដ្ឋលោក Tran Dai Quang បានអញ្ជើញទទួលជួប
ជាមួយ ប្រធានាធិបតីឆាដនិងរដ្ឋមន្ត្រីទំនាក់ទំនងកិច្ចការបរទេសសាធារណរដ្ឋ
កាមេរូនផងដែរ៕

ប្រតិកម្មទៅវិញ