សកម្មភាពរបស់ប្រធាន រដ្ឋវៀតណាម Truong Tan Sang នៅម៉ីយ៉ានម៉ា

Chia sẻ
(VOV)-ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចម៉ីយ៉ានម៉ា
ចាប់ពីថ្ងៃទី២៩វិច្ឆិកាដល់ថ្ងៃទី១ធ្នូ បន្ទាប់ពីជំនួបសន្ទ
នាជាមួយប្រធានាធិបតីម៉ីយ៉ានម៉ា Thein Sein នាយប់
ថ្ងៃទី ២៩វិច្ឆិកា ប្រធានរដ្ឋវៀតណាម Truong Tan Sang និង ប្រធានា ធិបតី Thein Sein បានមានការជួបប្រាស្រ័យជាមួយអ្នកកាសែត។

សកម្មភាពរបស់ប្រធាន រដ្ឋវៀតណាម Truong Tan Sang នៅម៉ីយ៉ានម៉ា - ảnh 1
ប្រធានរដ្ឋវៀតណាម Truong Tan Sang ជួនសន្ទនាជាមួយ
ប្រធានាធិបតីម៉ីយ៉ានម៉ា Thein Sein (រូពថតៈ Internet)


(VOV)-ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចម៉ីយ៉ានម៉ាចាប់ពីថ្ងៃទី២៩វិច្ឆិកាដល់ថ្ងៃទី
១ធ្នូ បន្ទាប់ពីជំនួបសន្ទនាជាមួយប្រធានាធិបតីម៉ីយ៉ានម៉ា Thein Sein នាយប់ថ្ងៃទី
២៩វិច្ឆិកា ប្រធានរដ្ឋវៀតណាម Truong Tan Sang និង ប្រធានា ធិបតី Thein Sein បានមានការជួបប្រាស្រ័យជាមួយអ្នកកាសែត។  ប្រធានា ធិបតី Thein Sein បាន
សម្តែងនូវក្តីសោមនស្សរីករាយចំពោះដំណើរទស្សនកិច្ចរបស់ប្រមុខរដ្ឋវៀតណាម៖

        “វៀតណាមនិងម៉ីយ៉ានម៉ាជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៌​
(អាស៊ាន)និងមានទំនាក់ទំនងមិត្តភាពយូរអង្វែងក្នុងដំណាក់កាលប្រវត្តិសាស្រ្ត នៃប្រទេសនីមួយៗ។ នេះជាមូលដ្ឋានដ៏សំខាន់ដើម្បីជម្រុញកិច្ចសហប្រតិបត្តិ​ការលើគ្រប់វិស័យរវាងភាគីទាំងពីរ។ ខ្ញុំជឿជាក់ថា ភាគីទាំងពីរ​និងទទួលបាន

លទ្ធផលសហប្រតិបត្តិការល្អប្រសើលើវិស័យសេដ្ឋកិច្ច”។

        អះអាងពីទំនាក់ទំនងមិត្តភាពដ៏ល្អប្រសើរវាងប្រទេសទាំងពីរប្រធានរដ្ឋ
Truong Tan Sang មានប្រសាសន៌ថា៖

       
      “អំពីវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម និងវិនិយោគ រដ្ឋាភិបាលនៃប្រទេស
ទាំងពីរបានព្រមព្រៀងជាមួយគ្នានិងជម្រុញយ៉ាងខ្លាំងក្លារថែមទៀតក្នុង
រយៈពេលខាងមុខ។ លើវិស័យកិច្ចការបរទេស យើងខ្ញុំនឹងសហការយ៉ាង
ជិតស្និទលើបណ្តាវិស័យតំបន់និងអន្តរជាតិ”។

        បន្ទាប់ពីការជួបប្រាស្រ័យជាមួយអ្នកកាសែត ប្រធានាធិបតី Thein Sein និង
លោកជំទាវ​បានរៀបចំពិធីជប់លៀងជូនប្រធានរដ្ឋ Truong Tan Sangលោកជំទាវ
រួមទាំងគណៈប្រតិភូជាន់ខ្ពស់វៀតណាមផងដែរ។
នាថ្ងៃទី៣០វិច្ឆិកាប្រធានរដ្ឋវៀតណាម Truong Tan Sangបានមានជំនូបជាមួយ
ប្រធានព្រឹទ្ឋសភាម៉ីយ៉ានម៉ាលោក Khin Aung Mintនិងប្រធានសភាជាន់ទាប​លោក
 Thura Swe Mann នៅរដ្ឋធានី​ Nay Pi Tawនារសៀលថ្ងៃដដែលលោកTruong Tan
Sangបានមានការជួបប្រាស្រ័យជាមួយដំណាងនៃបណ្តាអគ្គក្រុមហ៊ុននិងអង្គភាព
អាជីវកម្មម៉ីយ៉ានម៉ានៅវេទិកាអង្គភាពអាជីវកម្មម៉ីយ៉ានម៉ាវៀតណាម។លោកTruong
Tan Sangជឿជាក់ថា៖អង្គភាពអាជីវកម្មនៃ្រទេសទាំអម៉ីយ៉ានម៉ាវៀតណាមនឹងសកម្ម
សហប្រតិបត្តិការលើគ្រប់វិស័យដែលភាគីទាំង២មានសក្តានុភាព។



ប្រតិកម្មទៅវិញ