សកម្មភាពជាច្រើនឆ្ពោះទៅពិធីរំលឹកខួបលើកទី ៩៣ ទិវាបង្កើតសម្ព័ន្ធយុវជន​កុម្មុយនិស្តហូជីមិញ

Chia sẻ
(VOVWORLD) - ក្នុងរយៈពេល ៩៣ ឆ្នាំនៃការកសាង លះបង់ និងរីកចម្រើន យុវវ័យរដ្ឋធានីបានទទួល និងពង្រីករាល់តម្លៃប្រពៃណីរបស់ដូនតាជំនាន់មុនៗ ។
សកម្មភាពជាច្រើនឆ្ពោះទៅពិធីរំលឹកខួបលើកទី ៩៣ ទិវាបង្កើតសម្ព័ន្ធយុវជន​កុម្មុយនិស្តហូជីមិញ - ảnh 1ពិធីរំលឹកខួបលើកទី ៩៣ ទិវាបង្កើតសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ (២៦ មីនា ១៩៣១-២៦ មីនា ២០២៤) និងពិធីលើកតម្កើងកម្មាភិបាលសម្ព័ន្ធយុវជនរដ្ឋធានីឆ្នើមឆ្នាំ ២០២៣ (រូបថត៖ VOV)

នាព្រឹកថ្ងៃទី ២២ មីនា នៅទីក្រុងហាណូយ សម្ព័ន្ធយុវជន ទីក្រុងហូជីមិញបានរៀបចំពិធីរំលឹកខួបលើកទី ៩៣ ទិវាបង្កើតសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ (២៦ មីនា ១៩៣១-២៦ មីនា ២០២៤) និងពិធីលើកតម្កើងកម្មាភិបាលសម្ព័ន្ធយុវជនរដ្ឋធានីឆ្នើមឆ្នាំ ២០២៣។

អញ្ជើញថ្លែងក្នុងពិធីនេះ លេខាសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញទីក្រុងហាណូយ លោកស្រី Chu Hong Minh បានអះអាងថា ក្នុងរយៈពេល ៩៣ ឆ្នាំនៃការកសាង លះបង់ និងរីកចម្រើន យុវវ័យរដ្ឋធានីបានទទួល និងពង្រីករាល់តម្លៃប្រពៃណីរបស់ដូនតាជំនាន់មុនៗ ហើយជានិច្ចកាលអះអាងជាជំនាន់យុវជនជឿនលឿន សកម្ម ច្នៃប្រឌិត ខិតខំប្រឹងប្រែងប្រឡងប្រណាំង ធ្វើពលកម្ម ផលិតកម្ម សិក្សារៀនសូត្រ ស្រាវជ្រាវវិទ្យាសាស្ត្រ ចាប់ផ្ដើមអាជីវកម្ម ស្ម័គ្រចិត្តលះបង់ កសាង  ការពាររដ្ឋធានី ប្រទេសជាតិ។ លេខាសម្ព័ន្ធយុវជនទីក្រុងហាណូយ លោកស្រី Chu Hong Minh និងបានលើកភារកិច្ចសម្រាប់សមាជិកសម្ព័ន្ធយុវជននាពេលខាងមុខថា៖

“បំពេញល្អការងារអប់រំឆ្ពោះទៅការកសាងជំនាន់យុវជនរដ្ឋធានីពោរពេញទៅដោយសេចក្ដីស្នេហាជាតិ ប្រកាន់ខ្ជាប់ខ្ជួនឧត្តមគតិឯករាជ្យជាតិ និងសង្គមនិយម; ហាត់ពត់លត់ដំខ្លួនសីលធម៌បដិវត្តន៍ដោយឥតឈប់ឈរ គោរពច្បាប់ រស់នៅប្រកបដោយវប្បធម៌ និងមានការទទួលខុសត្រូវចំពោះសហគមន៍ ប្រមទាំងខិតខំប្រឹងប្រែងសិក្សា ហាត់ពត់លត់ដំខ្លួន ហើយតាមនោះកសាងជំនាន់យុវជនរដ្ឋធានីយុគសម័យថ្មី "ឈានមុខគេ - គំរូ - សាមគ្គីភាព - ទំនួលខុសត្រូវ - ច្នៃប្រឌិត - សមាហរណកម្ម - អភិវឌ្ឍន៍" ផងដែរ”។

ក្នុងឱកាសនេះ សម្ព័ន្ធយុវជនទីក្រុង Da Nang បានដាក់ពង្រាយគំរូ “កូនៗនៅជាមួយអ្នកម្ដាយជានិច្ច” តបស្នងសងគុណវីរៈអ្នកម្ដាយវៀតណាមចំនួន ៣០ រូបនៅលើភូមិសាស្ត្រទីក្រុង Da Nang ផងដែរ៕ 

ប្រតិកម្មទៅវិញ