តំណាងទាំងអស់សម្តែងនូវការដឹងគុណយ៉ាង ជ្រាលជ្រៅចំពោះគុណបំណាច់យ៉ាងធំធេងរបស់វីរៈយុទ្ធជនពលីដើម្បីឯករាជ្យ សេរី ភាពរបស់ប្រទេសជាតិ ដើម្បីសុភមង្គលរបស់ប្រជាជន។
មុននោះ នារសៀលថ្ងៃទី៧កក្កដា នៅទីក្រុងហាណូយ សមាគមអតីតយុវជន ស្ម័គ្រចិត្តវៀតណាមបានរៀបចំពិធីឧទ្ទេសនាមសៀវភៅមួយឈុត ស្តីពី “យុវជនស្ម័គ្រចិត្តវៀតណាមវីរៈភាព”។ ឈុតសៀវភៅនេះ សំដៅតបស្នងសង់គុណវីរៈយុទ្ធ ជន យុទ្ធជនពលី យុទ្ធជនពិការ និងអតីតយុវជនស្ម័គ្រចិត្តដែលពលីជីវិតដើម្បីបុព្វ ហេតុតស៊ូរំដោះប្រទេសជាតិ កសាងនិងការពារមាតុប្រទេស៕