(VOVworld)-នាថ្ងៃទី២៧កក្កដា នាយឧត្តមសេនីយ៍ Tran Dai Quang សមាជិក
ការិយាល័យនយោបាយ និងជារដ្ឋមន្រ្តីក្រសួងនគបាលវៀតណាមបានអញ្ជើញ
មក ដាក់កម្រងផ្កានិងអុធធុបនៅស្តូបរលឹកវិញ្ញាណក័្ខន្ធយុទ្ធជនពលីនៅខេត្ត
Ninh Binh ភាគខាងជើងវៀតណាម។
|
ពិធីឧទ្ទិសកុសលបង្សកូល និងពិធីបួងសួងឲ្យបណ្តាវីរជនពលី
នៅភូមិវប្បធម៌បណ្តាជនជាតិវៀតណាម នៅ Dong Mo
ទីរួម ខេត្ត Son Tay |
កម្មវិធីសិល្បៈ “ពិសិដ្ឋវៀតណាម” ដែលបានប្រព្រឹត្តទៅនាយប់ថ្ងៃទី២៧
កក្កដា នៅទីក្រុងហាណូយ សំដៅលើកដំកើងនិងតបស្នងសងគុណចំពោះ
យុទ្ធជនពលី គ្រួសារយុទ្ធជនពលី ។ ថ្លែងមតិក្នុងកម្មវិធី រដ្ឋមន្រ្តីក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ចវៀតណាម លោកស្រី Pham Thi Hai Chuyen បាន
សង្កត់ធ្ងន់ថា៖“កម្មវិធីសិល្បៈពិសិដ្ឋវៀតណាម ជាសកម្មភាពសង្គមពោពេញ
ទៅដោយអត្ថន័យ រួមចំណែកក្នុងការអប់រំមោទនភាព ផ្តល់មកនូវកម្លាំងពលំ
និងការទទួល ខុសត្រូវរបស់យើងចំពោះកំណាត់ផ្លូវនាពេលអនាគត។”
ក្នុងថ្ងៃដដែល នៅភូមិវប្បធម៌បណ្តាជនជាតិវៀតណាម នៅ Dong Mo
ទីរួម ខេត្ត Son Tay ជាយទីក្រុងហាណូយ បានប្រព្រឹត្តទៅពិធីឧទ្ទិសកុសល
បង្សកូល និងពិធីបួងសួងឲ្យបណ្តាវីរជនពលី។ ជាពិសេស ក្នុងពិធីនេះក៏
សម្តែងក្តីសោក ស្តាយចំពោះយុទ្ធជនចំនួន១៩នាក់របស់ផ្នែកកងទ័ពជើង
អាកាស ដែលពលីជីវិតក្នុងការធ្លាក់យន្តហោះនៅឃុំ Thach Hoa ស្រុក
Thach That ជាយ ទីក្រុងហាណូយនាថ្ងៃទី៧កក្កដាកន្លងទៅ។ ចូលរួមក្នុង
ពិធី បងស្រី Hoang Hong Thanh ប្រពន្ធរបស់យុទ្ធជនពលី វរសេនីយ៍ឯក
Hoang Lai Long បានចែករំលែកថា៖
“ខ្ញុំសូមថ្លៃងអំណគុណចំពោះថ្នាក់ដឹកនាំ អង្គភាព ព្រះសង្សគ្រប់
អង្គដែលបានរៀបចំកម្មកវិធីឧទ្ទិសកុសលបង្សកូលជូនដល់ យុទ្ធជនពលី
ទាំងអស់ដែលបាត់បង់ជីវិតដើម្បីខឿនឯករាជ្យរបស់ប្រទេសជាតិ” ក៏ដូចជា យុទ្ធជនដែលត្រូវស្លាប់ក្នុងគ្រោះថ្នាក់ ធ្លាក់យន្តហោះនាថ្ងៃទី៧កក្កដា
កន្លងទៅ៕