|
សកម្មភាពជាក់ស្តែងជាច្រើនសំដៅរំលឹកខួបលើកទី៧១ទិវាបដិវត្តន៍ខែសីហានិងបុណ្យជាតិថ្ងៃទី២កញ្ញា |
(VOVworld)-ក្នុងឱកាសរំលឹកខួបលើកទី៧១នៃទិវាបដិវត្តន៍ខែសីហានិងបុណ្យ
ជាតិថ្ងៃទី២ កញ្ញា មន្ទីរវប្បធម៌និងកីឡាហាណូយបានរៀបចំសកម្មភាពវប្បធម៌
និងកីឡាជាច្រើនសំដៅ បង្កើតបរិយាកាសសប្បាយរីករាយសម្រាប់ពិធីបុណ្យធំ
ៗរបស់ប្រទេសជាតិ។ សកម្មភាពជួយ ជ្រោមជ្រែងដំបូងគឺកម្មវិធីសិល្បៈមាន
ទ្រង់ទ្រាយធំនៅមជ្ឈមណ្ឌលខ័ណ្ឌ Ha Dong នាយប់ ថ្ងៃទី១៨សីហា។ នាថ្ងៃទី២
កញ្ញានឹងបានប្រព្រឹត្តទៅកម្មវិធីសិល្បៈមួយចំនួននៅ ទីលានបដិវត្តន៍ខែសីហា
ទីលាន Dong Kinh Nghia Thuc និងទីតាំងសាធារណរបស់ខ័ណ្ឌស្រុកផងដែរ។
ឆ្នាំ ២០១៦នេះ ទីក្រុងហាណូយបានរៀបចំសកម្មភាពវប្បធម៌ជាច្រើននៅបណ្តា
មណ្ឌលឧស្សា ហកម្មដើម្បីបម្រើស្មារតីរបស់កម្មករ។លើសពីនេះទៅទៀត
ទីក្រុងក៏បានរៀបចំសកម្មភាព ផ្សព្វផ្សាយព័ត៌មានជាច្រើននិងសិក្ខាសាលាស្តី
ពីបដិវត្តខែសីហានិងបុណ្យជាតិទី២កញ្ញាជា ដើម៕