សកម្មភាពក្នុងក្របខ័ណ្ឌកិច្ចប្រជុំកំពូល GMS លើកទី៦

Chia sẻ
(VOVWORLD) - ក្នុងក្របខ័ណ្ឌវេទិកាស្ដីពីគោលនយោបាយជាន់ខ្ពស់ នារសៀលថ្ងៃទី៣០ មីនា បានប្រព្រឹត្តទៅសម័យប្រជុំតាមប្រធានបទជំនាញ។ 
សកម្មភាពក្នុងក្របខ័ណ្ឌកិច្ចប្រជុំកំពូល GMS លើកទី៦ - ảnh 1ទិដ្ឋភាពនៃសម័យប្រជុំមួយក្នុងក្របខ័ណ្ឌ GMS ៦ (រូបថត៖ VOV5)

នៅសម័យប្រជុំក្រោមប្រធានបទ “អនុវត្តន៍បច្ចេកវិទ្យាខ្ពស់ដើម្បីជំរុញការ អភិវឌ្ឍកសិកម្មក្នុងតំបន់ GMS” បណ្ដាតំណាងបានឯកភាពថា កសិកម្មបន្តជា កម្លាំងចលករស្នូល ចំពោះកំណើនសេដ្ឋកិច្ច និងជាកម្លាំងចលករនៃការអភិវឌ្ឍ ដោយចីរភាពនៅក្រុមប្រទេស GMS ទាំងមូល។ ហើយបដិវត្តន៍ឧស្សាហកម្ម៤.០ ត្រូវដើរតួនាទីគន្លឹះក្នុងការលើកកំពស់តំលៃនិងទិន្នផលនៃផ្នែកកសិកម្ម។ លោក Nguyen Xuan Cuong រដ្ឋមន្រ្តីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម បានសង្កត់ធ្ងន់ថា៖

        “បដិវត្តន៍ឧស្សាហកម្ម៤.០ជាឱកាសដ៏ថ្លៃថ្លា ដើម្បីបណ្ដាប្រទេសអនុវត្តន៍ បច្ចេកវិទ្យា។ គួរតែជំរុញខ្លាំងថែមទៀតនូវការអភិវឌ្ឍខ្សែសង្វាក់កសិផល កសាង ខ្សែសង្វាក់កសិផលឆ្លងដែន។ វៀតណាមជាប្រទេសមួយដែលផលិតកសិផលជា ច្រើន ដោយហេតុនេះ យើងខ្ញុំត្រូវការមានកិច្ចសហប្រតិបតិ្តការនេះ ដើម្បីអាច ចូលរួមក្នុងខ្សែសង្វាក់តំលៃសកលយ៉ាងទូលំទូលាយជាង ប្រកបដោយតម្លាភាព និងប្រសិទ្ធភាពជាង”។

        នៅសម័យប្រជុំស្ដីពី GMS និងពាណិជ្ជកម្មសកល អង្គប្រជុំបានឯកភាពថា ក្នុងកាលៈទេសៈដែលពាណិជ្ជកម្មអន្តរជាតិមានការផ្លាស់ប្ដូរជាបន្តបន្ទាប់នា បច្ចុប្បន្ន គឺក្រុមប្រទេស GMS ត្រូវក្ដាប់ជាប់ការអភិវឌ្ឍថ្មី និងឆ្លៀតយកឱកាស ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច។ អភិបាលរងខេត្ត Guangdong លោក Ou Yang Wei Min បានឲ្យដឹងថា៖

        “យន្តការសហប្រតិបតិ្តការ GMS ដើរតួនាទីសំខាន់ក្នុងការជំរុញកិច្ចសហ ប្រតិបតិ្តការសេដ្ឋកិច្ចក្នុងតំបន់។ កិច្ចសហប្រតិបត្តិការរវាងខេត្ត Guangdong ជា មួយអាស៊ានមានការរីកចម្រើនថ្មី។ កម្លាំងពលកម្មនិងប្រភពធនធានរបស់ ប្រទេសអាស៊ានទាំង៥ក្នុង GMS គឺសម្បូរបែបណាស់ មានបរិយាកាសអភិវឌ្ឍន៍ ធំល្វឹងល្វើយ។ យើងខ្ញុំសង្ឃឹមថា នឹងបង្កើតឡើងជំពូកថ្មីមួយស្ដីពីកិច្ចសហ ប្រតិបតិ្តការរវាងចិនជាមួយអាស៊ាន ជាមួយ GMS”៕

ប្រតិកម្មទៅវិញ