សិក្ខាសាលាអប់រំ ២០១៧ ស្តីពីគុណភាពនៃការអប់រំចំណេះទូទៅ

Chia sẻ
(VOVWORLD) -នាព្រឹកថ្ងៃទី ២២ កញ្ញា នៅទីក្រុងហាណូយ បានប្រព្រឹត្តិទៅ សិក្ខាសាលាអប់រំ ២០១៧ ស ស្តីពីគុណភាពនៃការអប់រំចំណេះទូទៅ។
សិក្ខាសាលាអប់រំ ២០១៧ ស្តីពីគុណភាពនៃការអប់រំចំណេះទូទៅ - ảnh 1សិក្ខាសាលាអប់រំ ២០១៧ ស្តីពីគុណភាពនៃការអប់រំចំណេះទូទៅ 

នាព្រឹកថ្ងៃទី ២២ កញ្ញា នៅទីក្រុងហាណូយ បានប្រព្រឹត្តិទៅ សិក្ខាសាលាអប់រំ ២០១៧ ស ស្តីពីគុណភាពនៃការអប់រំចំណេះទូទៅ។ អញ្ជើញថ្លែងមតិនៅទីនេះ អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម លោកស្រី Tong Thi Phong បានលើកច្បាស់ថា ខឿនអប់រំរបស់វៀតណាមនាប៉ុន្មានឆ្នាំកន្លងទៅគឺទទួលបានសមិទ្ធិផលសំខាន់ៗជាច្រើន រួមចំណែកយ៉ាងធំធេងក្នុងបុព្វហេតុផ្លាស់ប្ដូរថ្មី ឆ្ពោះទៅគោលដៅឧស្សាហូបនីយកម្ម និងទំនើបភាវូបនីយកម្មប្រទេសជាតិ។ ប៉ុន្តែ ចំពោះការអភិវឌ្ឍន៍ដោយឥតឈប់ឈរនៃវិទ្យាសាស្ត្របច្ចេកវិទ្យា ដោយតម្រូវការបណ្ដុះបណ្ដាលប្រភពធនធានមនុស្សប្រកបដោយគុណភាពខ្ពស់នោះ ខឿនអប់រំកំពុងប្រឈមនឹងតម្រូវរផ្លាស់ប្តូរជាសារវ័ន្តនិង ទូលំទូលាយ។ លោកស្រី Tong Thi Phong បានសង្កត់ធ្ងន់ថាសិក្ខាសាលានេះគឺជាឱកាសដើម្បីផ្ទៀងស្តាប់យោបល់របស់អ្នកវិទ្យាសាស្ត្រនិងអ្នកជំនាញការនៅក្នុង និងក្រៅប្រទេសពិភាក្សាទៅលើរាល់បញ្ញាស្នូលក្នុងការលើកកម្ពស់គុណភាពអប់រំទូចំណេះទូទៅចំពោះតម្រូវការអភិវឌ្ឍន៍គ្រប់ជ្រុងជ្រោយនៃគុណសម្បត្តិនិងសមត្ថ ភាពរបស់សិក្ខាកាម៕


ប្រតិកម្មទៅវិញ