សិក្ខាសាលាអន្តរជាតិ “ទំនាក់ទំនងវៀតណាម-អាមេរិក៖ បន្ថែម ២០ ឆ្នាំទទួលជោគជ័យ”

Chia sẻ

(VOVworld) – នាថ្ងៃទី ២៦ មករា សាលាសភាបណ្ឌិតការទូត
វៀតណាមសហការជាមួយស្ថានទូតអាមេរិកប្រចាំនៅវៀតណាម
និងវិទ្យាស្ថានស្រាវជ្រាវយុទ្ធសាស្ត្រនិងបញ្ហាអន្តរជាតិអាមេរិក (CSIS) បានរៀបចំសិក្ខាសាលាអន្តរជាតិស្តីអំពីទំនាក់ទំនងរវាងវៀតណាម
និងអាមេរិកដោយប្រធានបទ “ទំនាក់ទំនងវៀតណាម-អាមេរិក៖
បន្ថែម ២០ ឆ្នាំទទួលជោគជ័យ” នៅទីក្រុងហាណួយ។

សិក្ខាសាលាអន្តរជាតិ “ទំនាក់ទំនងវៀតណាម-អាមេរិក៖ បន្ថែម ២០ ឆ្នាំទទួលជោគជ័យ” - ảnh 1
សិក្ខាសាលាអន្តរជាតិ “ទំនាក់ទំនងវៀតណាម-អាមេរិក៖ បន្ថែម ២០ ឆ្នាំទទួលជោគជ័យ” (Image: tuoitre.vn)


(VOVworld) – នាថ្ងៃទី ២៦ មករា សាលាសភាបណ្ឌិតការទូតវៀតណាមសហការ
ជាមួយស្ថានទូតអាមេរិកប្រចាំនៅវៀតណាមនិងវិទ្យាស្ថានស្រាវជ្រាវយុទ្ធសាស្ត្រនិង
បញ្ហាអន្តរជាតិអាមេរិក (CSIS) បានរៀបចំសិក្ខាសាលាអន្តរជាតិស្តីអំពីទំនាក់ទំនង
រវាងវៀតណាមនិងអាមេរិកដោយប្រធានបទ “ទំនាក់ទំនងវៀតណាម-អាមេរិក៖
បន្ថែម ២០ ឆ្នាំទទួលជោគជ័យ” នៅទីក្រុងហាណួយ។ បណ្ដាអ្នកការទូតជួរមុខរបស់
វៀតណាមនិងអាមេរិកបានប្រមូលផ្តុំវាយតំលៃមេរៀនដែលភាគីទាំង ២ ទទួលបាន
ក្នុងរយៈពេល ២០ ឆ្នាំកន្លងទៅក្នុងការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម
និងអាមេរិក (១៩៩៥-២០១៥) ក៏ដូចជា ឱកាសនិងការសាកល្បងក្នុងរយៈពេល ២០
ឆ្នាំខាងមុខ។ ថ្លែងមតិ នៅទីនេះ អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក
Ha Kim Ngoc បានសង្កត់ ធ្ងន់ថា៖

“វៀតណាមគាំទ្រតួនាទីសកម្មរបស់អាមេរិកក្នុងតំបន់។ ខ្ញុំជឿជាក់ថា៖ កិច្ចសហប្រ
តិបត្តិការរបស់អាមេរិកក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកនឹងនាំមកនូវផលប្រយោជន៍ដ៏ធំធេង សំរាប់ភាគីទាំងឡាយ។ តាមទិសដៅនេះ ប្រទេសទាំង ២ ត្រូវគាំទ្រតួនាទីស្នូលរបស់ អាស៊ានក្នុងការកសាងរចនាតំបន់ ព្រមទាំង ជួយឧបត្ថម្ភអាស៊ានក្នុងការបង្កើនយន្តការ ពហុភាគីដឹកនាំដោយអាស៊ាន ជាពិសេសគឺសន្និសីទកំពូលអាស៊ីបូព៌ារ។ លើវិស័យ
សេដ្ឋកិច្ច វៀតណាមនិងអាមេរិកគប្បីសហប្រតបត្តិការជាមួយបណ្ដាដៃគូក្នុងតំបន់ ដើម្បីបង្កើនសាមគ្គីភាពនិងយន្តការតំបន់ដែលអនុញ្ញាតជំរុញកិច្សហប្រតិបត្តិការទ្វេ
ភាគីដូចជា TPP និង APEC។” រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាម
លោក Ted Osius បានអះអាង ថា៖ ឆ្នាំ ២០១៥ គឺជាឱកាសពិសេសដើម្បីប្រទេសទាំង ២ វៀតណាមនិងអាមេរិក ទទួលបានគោលដៅក្នុងកិច្ចព្រមព្រៀងដៃគូសេដ្ឋកិច្ចអន្តរ
ប៉ាស៊ីហ្វិក (TPP)។ លោក Ted Osius បានសង្កត់ធ្ងន់ទៅលើអាទិភាពក្នុងអណត្តិ
បេសកម្មការទូតរបស់ខ្លួនគឺ៖ ជំរុញទំនាក់ទំនងសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្ម
វិទ្យសាសនិងបច្ចេកវិទ្យា អាប់រំរវាងប្រទេសទាំង ២ ស៊ីជំរៅថែមទៀត៕

ប្រតិកម្មទៅវិញ