|
សិក្ខាសាលា៖សហប្រតិបត្តិការជំរុញវិនិយោគទេសចរណ៍រវាងហាណូយនិងជប៉ុន |
(VOV)_នាព្រឹកថ្ងៃទី១០ មិនា នៅទីក្រុងហាណូយ គណៈកម្មាធិការប្រជាជនទី
ក្រុងហាណូយ សភាពាណិជ្ជកម្មឧស្សាហកម្មវៀតណាម(VCCI) បានរៀបចំ” សិក្ខាសា
លាពិភាក្សាអំពីកិច្ចសហប្រតិបត្តិការជំរុញវិនិយោគ ទេសចរណ៍រវាងហាណូយ-ជប៉ុន”។
នេះជាឱកាសស្វែងរកវិនិយោគិនមានបទពិសោធន៍ និងសមត្ថភាពវិនិយោគនៅហា
ណូយ ជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ចរបស់រដ្ឋធានីហាណូយ។ ថ្លែងមតិនៅទី
នេះ លោក Nguyen Duc Chung ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ
បានអះអាងថា៖
“ ជប៉ុនជាប្រទេសមានខឿនសេដ្ឋកិច្ចជួរមុខលើពិភពលោក ដោយមានវិទ្យា
សាស្ត្រ បច្ចេកទេសទំនើបៗ យើងខ្ញុំមានគោលបំណងថាបានអំពាវនាវ ទាក់ទាញការ
វិនិយោគពីភាគីមិត្ត ចូលក្នុងបណ្ដាវិស័យ ៖កសិកម្ម បច្ចេកទេសខ្ពស់ ផ្លូវដែកក្នុងទី
ក្រុង ឧស្សាហកម្មឧបត្ថម្ភ អភិវឌ្ឍន៍ប្រភពធនធានមនុស្ស ទេសចរណ៍ និងពាណិជ្ជកម្ម៕”