ទិដ្ឋភាពនៃកិច្ចប្រជុំនេះ (រូបថត៖ baothanhhoa) |
នៅក្នុងសិក្ខាសាលានេះ អ្នកវិទ្យាសាស្ត្រ អ្នកតាក់តែងគោលនយោបាយ ថ្នាក់ដឹកនាំនៅមូលដ្ឋាន និងអង្គភាពអាជីវកម្ម បានផ្លាស់ប្តូរនិងពិភាក្សាលើទស្សនៈយន្តការ គោលនយោបាយ និងធនធានសម្រាប់ការអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់ខេត្ត Thanh Hoa រហូតដល់ឆ្នាំ ២០៣០និងចក្ខុវិស័យដល់ឆ្នាំ ២០៤៥។
មតិយោបល់ទាំងអស់បានបញ្ជាក់ច្បាស់អំពីសក្តានុពល ឧត្តមភាពនិងគុណសម្បត្តិរបស់ខេត្ត Thanh Hoa ហើយតាមនោះលើកឡើងដំណោះស្រាយអំពីកម្លាំងចលករក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រ និងសេដ្ឋកិច្ចនៅតំបន់ដីសណ្ត តំបន់ព្រៃភ្នំនៅខេត្ត Thanh Hoa ក្នុងប៉ុន្មានឆ្នាំខាងមុខនេះផងដែរ៕