សិក្ខាសាលាវិទ្យសាស្ត្រ “ជៀសវាងអន្ទះចំណូលមធ្យមនៅវៀតណាម”

Theo VOVWORLD -
Chia sẻ
Vovworld-នាព្រឹកថ្ងៃទី១៥មេសានៅទីក្រុងហាណូយ​ សិក្ខាសាលា​វិទ្យាសាស្ត្រ“ជៀសវាងអន្ទះចំណូលមធ្យមនៅវៀតណាម”ដោយគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹមសហការជាមួយគណៈកម្មាធិការឃោសនាអប់រំមជ្ឈឹមរៀបចំ​​ឡើងសំដៅផ្ដល់ទ្រឹស្តីវិទ្យាសាស្ត្រដើម្បីបក្សរដ្ឋដាក់ចេញការផ្ដួចផ្ដើមគំនិតដំណោះស្រាយជៀសវាងអន្ទះចំណូលមធ្យម 


សិក្ខាសាលាវិទ្យសាស្ត្រ “ជៀសវាងអន្ទះចំណូលមធ្យមនៅវៀតណាម” - ảnh 1
សាស្ត្រាចារ្សបណ្ឌិត Vuong Dinh Hue ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹម (dddn.com)

          Vovworld-នាព្រឹកថ្ងៃទី១៥មេសានៅទីក្រុងហាណូយ​ សិក្ខាសាលា​វិទ្យាសាស្ត្រ
“ជៀសវាងអន្ទះចំណូលមធ្យមនៅវៀតណាម”ដោយគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹម
សហការជាមួយគណៈកម្មាធិការឃោសនាអប់រំមជ្ឈឹមរៀបចំ​​ឡើងសំដៅផ្ដល់ទ្រឹស្តី
វិទ្យាសាស្ត្រដើម្បីបក្សរដ្ឋដាក់ចេញការផ្ដួចផ្ដើមគំនិតដំណោះស្រាយជៀសវាងអន្ទះ
ចំណូលមធ្យមបន្តអភិវឌ្ឍន៍ក្លាយទៅជាប្រទេសមាន​ចំណូល​ខ្ពស់នាពេលអនាគត។​ ថ្លែងមតិនៅសិក្ខាសាលា សាស្ត្រាចារ្សបណ្ឌិត Vuong Dinh Hue ប្រធានគណៈ
កម្មាធិការសេដ្ឋកិច្ចមជ្ឈឹមបានសង្កត់ធ្ងន់ថា សេដ្ឋកិច្ច​វៀតណាមបានរួចផុតពីស្ថានភាព
ប្រទេសអភិវឌ្ឍន៍អន់ខ្សោយ ល្បឿន​កំណើនខ្ពស់ជាបន្តបន្ទាប់នៅកំរិតជាង៧%ក្នុង
មួយឆ្នាំ។ ប៉ុន្តែវៀតណាមក៏​មាន​គ្រោះអាសន្នជាប់អន្ទះចំណូលមធ្យម បន្ថយចរិត
លក្ខណៈប្រកួតប្រជែង​របស់​ខឿនសេដ្ឋកិច្ច។ ប្រការនេះនឹងរារាំងការអភិវឌ្ឍន៍
សេដ្ឋកិច្ចរបស់វៀតណាម។ លោក Vuong Dinh Hue បានសង្កត់ធ្ងន់ថា៖

        “អន្ទះចំណូលមធ្យមកើតមានឡើងក្នុងពេលដែលការអភិវឌ្ឍន៍របស់ប្រទេស១​ត្រូវផ្អាករឺអន់ថយបន្ទាប់ពីទទួលបានកំរិតចំណូលមធ្យម។​ បញ្ហានេះជានិច្ចកាល​កើតមានឡើងចំពោះបណ្ដាខឿនសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍ខណៈដែលកំរិតប្រាក់ខែ​កើន
ឡើងក្នុងពេលចនោះរិតលក្ខណៈប្រកួតប្រជែងអំពីតំលៃទំនិញថយចុះពិបាក​ប្រកួត
ប្រជែងនឹងខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍។ ​ដោយហេតុនេះនេះជាបញ្ហាត្រូវ​បានយកចិត្ត​ទុកដាក់ដ៏ជ្រាលជ្រៅពីបក្សរដ្ឋនិងកម្មភិបាលតាក់តែងគោលនយោបាយនិងអ្នក​​
វិទ្យាសាស្ត្រ​ជាប្រចាំ៕”

ប្រតិកម្មទៅវិញ