សិក្ខាសាលាពន្លឿនការវិនិយោគពាណិជ្ជកម្មហាណូយ–ម៉ូស្គូ

Chia sẻ
សិក្ខាសាលាពន្លឿនការវិនិយោគពាណិជ្ជកម្ម
ហាណូយ–ម៉ូស្គូបានប្រព្រឹត្តទៅនារសៀលថ្ងៃទី
១១ ឧសភានៅទីក្រុងហាណូយ។ 
សិក្ខាសាលាពន្លឿនការវិនិយោគពាណិជ្ជកម្មហាណូយ–ម៉ូស្គូបានប្រព្រឹត្តទៅនា
រសៀលថ្ងៃទី ១១ ឧសភានៅទីក្រុងហាណូយ។ សហព័ន្ធរុស្ស៉ីគឺជាទីផ្សារពោរ
ពេញសក្តានុពលចំពោះបណ្ដាអង្គភាព អាជីវកម្មវៀតណាម។ ក្នុងប៉ុន្មានឆ្នាំថ្មីនេះ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្មរវាងវៀតណាម និងរុស្ស៊ីអភិវឌ្ឍន៍យ៉ាង
ចីរភាព។ ក្នុងឆ្នាំ ២០១១ តំលៃប្រាក់ពាណិជ្ជកម្មវៀតណាម – រុស្ស៊ី ទទួលបាន ២
ពាន់លាន ១២០ លានដុល្លាអាមេរិក។ បណ្ដាក្រសួង ផ្នែក កំពុងខំប្រឹងប្រែងលើក
តំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគីឡើង ៣ ពាក់លានដុល្លាអាមេរិក ក្នុងឆ្នាំ ២០១២
និងឡើង ១០ ពាន់លាន ដុល្លាអាមេរិក ក្នុងឆ្នាំ ២០២០។ តាមអនុប្រធាន
សាភាពាណិជ្ជកម្មនិងឧស្សាហកម្ម វៀតណាម Pham Quang Tuc ឲ្យដឹងថា៖ ដើម្បីអនុបត្តគោលដៅខាងលើ បណ្ដាក្រសួង ផ្នែកទាក់ ទិននៃប្រទេសទាំង ២ ត្រូវមានគោលនយោបាយឧបត្ថម្ភសមស្របនានា ក្នុងរយៈពេលខាងមុខ៖
“រដ្ឋាភិបាលនៃប្រទេសទាំង ២ ត្រូវការចុះហត្ថលេខាលើបណ្ដាឯកសារគត្តិយុត្តនា
នាយ៉ាងឆាប់ៗ ដើម្បីបង្កើតរបៀងច្បាប់សំរាប់សហគមន៍អង្គភាព អាជីវកម្មនៃ
ប្រទេសទាំង ២ ធ្វើសកម្មភាព។ ពិសេស គឺឯកសារទាក់ទិនដល់ការចុះហត្ថលេខា
លើកិច្ចព្រមព្រៀង  FTA រវាងវៀតណាមនិង រុស្ស៊ី។ ទី ២ គឺ បង្កើនបណ្ដាសកម្មភាព
ជំរុញពាណិជ្ជកម្មវិនិយោគ និងមានយន្តការ គោលនយោបាយបង្កលក្ខណៈឲ្យវិស័យ
អាទិភាព ដូចជា៖ ប្រេងឧស្ម័ន្ធ នុយក្លេអ៊ែរ។ ក្រៅពីនោះ ឧបត្ថម្ភបណ្ដាទំរង់បែបបទ
គត្តិយុត្តរបស់អង្គភាពអាជីវកម្មវៀតណាម និងជនវៀតណាមកំពុងធ្វើអាជីវកម្មនៅ
រុស្ស៊ី។”
នៅសិក្ខសាលាទីក្រុងហាណូយបានឧទ្ទេសនាមគំរោងការណ៍មជ្ឃមណ្ឌលវប្បធម៌
ពាណិជ្ជកម្មនិងសណ្ឋាគារហាណូយ ម៉ូស្គូ៕

សិក្ខាសាលាពន្លឿនការវិនិយោគពាណិជ្ជកម្មហាណូយ–ម៉ូស្គូ - ảnh 1
សិក្ខាសាលាពន្លឿនការវិនិយោគពាណិជ្ជកម្មហាណូយ–ម៉ូស្គូបានប្រព្រឹត្តទៅនារសៀលថ្ងៃទី ១១ ឧសភានៅទីក្រុងហាណូយ។ (Image: Internet)


ប្រតិកម្មទៅវិញ