![សិក្ខាសាលាពន្លឿនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្មវិនិយោគនិងទេសចរណ៍រវាងវៀតណាមជាមួយចិន - ảnh 1](https://photo-cms-vovworld.zadn.vn/w500/uploaded/vovworld/cqjwqkrwq/2016_10_20/vn tq.jpg) |
ទិដ្ឋភាពនៃសិក្ខាសាលាពន្លឿនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្មវិនិយោគនិងទេសចរណ៍រវាងវៀតណាមជាមួយចិន |
(VOVworld)-ក្នុងក្របខ័ណ្ឌនៃផ្សារណាត់អន្តជាតិពាណិជ្ជកម្មទំនិញហ៊ូណាន-
អាស៊ាន ឆ្នាំ២០១៦នោះ នាថ្ងៃទី១៩តុលា ស្ថានទូតវៀតណាមប្រចាំនៅចិនបាន
រួមសហការ ជាមួយមន្ទីពាណិជ្ជកម្មខេត្តហ៊ូណានរៀបចំសកម្មភាពពន្លឿនកិច្ច
សហប្រតិបត្តិការ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគនិងទេសចរណ៍វៀតណាម-
ចិន។ តំណាងស្ថានទូត វៀតណាមប្រចាំនៅចិនបានអះអាងថា រដ្ឋាភិបាលវៀត
ណាមជានិច្ចកាលបង្កលក្ខណៈ ងាយស្រួលសម្រាប់អង្គភាពអាជីវកម្មបរទេស
និយាយរួមនិងអង្គភាពអាជីវកម្មចិន និយាយដោយឡែកក្នុងការធ្វើអាជីវកម្មនិង
វិនិយោគនៅវៀតណាម។ វៀតណាម ក៏លើកទឹកចិត្តអង្គភាពអាជីវកម្មចិនធ្វើការ
វិនិយោគទៅលើគម្រោងការសមស្របទៅ នឹងតម្រូវការនិងយុទ្ធសាស្ត្រអភិវឌ្ឍន៍
ប្រកបដោយនិរន្តរភាពរបស់វៀតណាម ជា ពិសេសលើវិស័យសំភារៈសំណង់
ឧស្សាហកម្មឧបត្ថម្ភ អគ្គិសនី ថាមពលកកើតឡើង វិញនិងការអភិវឌ្ឍន៍បៃតង់៕