ទិដ្ឋភាពនៃសិក្ខាសាលា |
នាថ្ងៃទី ២៤ ខែតុលា នៅទីក្រុងហាណូយ តុលាការប្រជាជនកំពូល បានសហការជាមួយកម្មវិធីអភិវឌ្ឍន៍នៃអង្គការសហប្រជាជាតិ (UNDP) ប្រចាំនៅវៀតណាម រួមទាំងស្ថានទូតបារាំងនិងស្ថានទូតអង់គ្លេសប្រចាំនៅវៀតណាម រៀបចំសិក្ខាសាលាស្តីពីការផ្លាស់ប្តូរបទពិសោធន៍រវាងចៅក្រមវៀតណាមនិងចៅក្រមអន្តរជាតិអំពីការដោះស្រាយវិវាទពាណិជ្ជកម្មអន្តរជាតិ ការទទួលស្គាល់និងការអនុវត្តសាលក្រមអាជ្ញាកណ្តាលបរទេសនៅវៀតណាម។ សិក្ខាសាលានេះត្រូវបានរៀបចំឡើងនៅក្នុងក្របខ័ណ្ឌនៃគម្រោងថ្នាក់តំបន់ របស់ UNDP ស្តីពី “ការលើកកម្ពស់បរិយាកាសធុរកិច្ចយុត្តិធម៌នៅក្នុងអាស៊ាន” ឧបត្ថម្ភដោយមូលនិធិវិបុលភាពចក្រភពអង់គ្លេស។
សិក្ខាសាលានេះ ជាសកម្មភាពមួយរបស់កម្មវិធីអភិវឌ្ឍន៍នៃអង្គការសហប្រជាជាតិ សម្រាប់តុលាការប្រជាជនកំពូល ក្នុងការខិតខំធ្វើកំណែទម្រង់ប្រព័ន្ធតុលាការនិងក្នុងការកសាងសមត្ថភាពចៅក្រម ក្នុងការដោះស្រាយវិវាទពាណិជ្ជកម្មអន្តរជាតិ ដែលកាន់តែស្មុគស្មាញពីមួយថ្ងៃទៅមួយថ្ងៃ ដើម្បីជំរុញបរិយាកាសធុរកិច្ចយុត្តិធម៌នៅវៀត ណាម។
សូមគូសបញ្ជាក់ថា គម្រោង “លើកកម្ពស់បរិយាកាសធុរកិច្ចយុត្តិធម៌ក្នុងអាស៊ាន” ដោយ UNDP សហការជាមួយរដ្ឋាភិបាលអង់គ្លេសចាប់ពីឆ្នាំ ២០១៨ ដល់ឆ្នាំ ២០២១ ។ នៅប្រទេសវៀតណាម គម្រោងនេះត្រូវផ្តោតលើគោលដៅចំនួន ៣ គឺ ជំរុញការអនុ ម័តនិងការអនុវត្តច្បាប់ប្រឆាំងអំពើពុករលួយ លើកកម្ពស់សុចរិតភាពអាជីវកម្មនិងកែលម្អយន្តការដោះស្រាយវិវាទ៕