សិក្ខាសាលា “៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu” នៅអ៊ីស្រាអែល

Chia sẻ

(VOVWORLD) - នៅក្នុងសិក្ខាសាលា តំណាងទាំងអស់បានចែករំលែកការវាយតម្លៃដូចគ្នាថា យុទ្ធនាការ Dien Bien Phu គឺជាជ័យជំនះដ៏មហិមាររបស់ប្រជាជនវៀតណាម និង ប្រជាជាតិដែលរងការជិះជាន់សង្កត់សង្កិនលើទូទាំងពិភពលោក ក្នុងនោះត្រូវនិយាយដល់តួនាទី ជាអ្នកដឹកនាំដ៏សែនសំខាន់របស់លោកប្រធានហូជីមិញ និងលោកនាយឧត្តម សេនីយ៍ Vo Nguyen Giap។

សិក្ខាសាលា “៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu” នៅអ៊ីស្រាអែល - ảnh 1សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu" រៀបចំដោយស្ថានទូតវៀតណាមប្រចាំនៅអ៊ីស្រាអែល។ (រូបថត៖ VOV)
កាលពីថ្ងៃទី ២៣ មេសា នៅទីក្រុង Tel Aviv (អ៊ីស្រាអែល) ស្ថានទូតវៀតណាមប្រចាំនៅអ៊ីស្រាអែលបានរៀបចំសិក្ខាសាលាដើម្បីរំលឹកខួបលើកទី ៧០ នៃជ័យជំនះ Dien Bien Phu (១៩៥៤-២០២៤) ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាកិច្ចការ បរទេសអារ៉ាប់ អ្នកប្រាជ្ញ បញ្ញវន្តមួយចំនួនក្នុងស្រុក និងកម្មាភិបាលនៃស្ថាប័ន តំណាងវៀតណាមប្រចាំនៅអ៊ីស្រាអែល។
នៅក្នុងសិក្ខាសាលា តំណាងទាំងអស់បានចែករំលែកការវាយតម្លៃដូចគ្នាថា យុទ្ធនាការ Dien Bien Phu គឺជាជ័យជំនះដ៏មហិមាររបស់ប្រជាជនវៀតណាម និង ប្រជាជាតិដែលរងការជិះជាន់សង្កត់សង្កិនលើទូទាំងពិភពលោក ក្នុងនោះត្រូវនិយាយដល់តួនាទី ជាអ្នកដឹកនាំដ៏សែនសំខាន់របស់លោកប្រធានហូជីមិញ និងលោកនាយឧត្តម សេនីយ៍ Vo Nguyen Giap។ អ្នកជំនាញច្បាប់អន្តរជាតិ លោកសាស្រ្តាចារ្យ Joni Asi នៃសាកលវិទ្យាល័យ Nablus (West Bank) បានអះអាងថា ជ័យជំនះ Dien Bien Phu មានជះឥទ្ធិពលយ៉ាងខ្លាំងដល់ការតស៊ូនៅតាមប្រទេសអឌ្ឍគោលខាងត្បូងប្រឆាំងនឹងចក្រពត្តិនិយម និងអាណានិគមនិយមដើម្បីដណ្ដើមឯករាជ្យ និងយុត្តិធម៌។ លោក សាស្ត្រាចារ្យ Asi ក៏បានវិភាគថា ជ័យជំនះ Dien Bien Phu ត្រូវបានបង្កើតឡើងដោយ កត្តាជាច្រើន ចាប់ពីប្រតិបត្តិការយោធា រហូតដល់ស្មារតីសាមគ្គីភាពដ៏មុតមាំរវាងថ្នាក់ ដឹកនាំ និងប្រជាជនវៀតណាម ព្រមទាំងតួនាទីគ្រប់គ្រងដ៏ឈ្លាសវៃរបស់ថ្នាក់ដឹកនាំ ផងដែរ។
ចែករំលែកមតិដូចគ្នា លោក Khaled Khalafe ប្រធានក្រុមប្រឹក្សាកិច្ចការបរទេស អារ៉ាប់នៅអ៊ីស្រាអែលបានចាត់ទុកថា ជ័យជំនះ Dien Bien Phu ឆ្នាំ ១៩៥៤ គឺជាសមិទ្ធិ ផលដ៏មហិមាររបស់ប្រជាជាតិវៀតណាម ដែលនាំមកជូនប្រទេសផ្សេងៗនូវមេរៀនអំពី សាមគ្គីភាពក្នុងការតស៊ូដណ្ដើមឯករាជ្យ រួមចំណែកបញ្ចប់របបអាណានិគមនៅទូទាំង ពិភពលោក៕

ប្រតិកម្មទៅវិញ