សិក្ខាសាលា ARF ស្តីពីការបង្កើនកិច្ចសហប្រតិបត្តិការក្នុងប្រតិបត្តិច្បាប់លើសមុទ្រ

Chia sẻ
(VOVWORLD) - ចាប់ពីថ្ងៃទី ១៨ ដល់ទី ១៩ មករា ឆ្នាំ ២០១៨ សិក្ខាសាលាវេទិកាតំបន់ អាស៊ាន (ARF) ស្តីពីការបង្កើនកិច្ចសហប្រតិបត្តិការប្រតិបត្តិច្បាប់លើសមុទ្រដែល ក្រសួងការបរទេសវៀតណាមសហអធិបតីជាមួយអូស្រ្តាលីនិងសហភាពអឺរ៉ុប (EU) បានប្រារព្ធឡើងប្រកបដោយជោគជ័យ។ 
សិក្ខាសាលា ARF ស្តីពីការបង្កើនកិច្ចសហប្រតិបត្តិការក្នុងប្រតិបត្តិច្បាប់លើសមុទ្រ - ảnh 1 សិក្ខាសាលា ARF ស្តីពីការបង្កើនកិច្ចសហប្រតិបត្តិការក្នុងប្រតិបត្តិច្បាប់លើសមុទ្រ

(VOVworld) – ចាប់ពីថ្ងៃទី ១៨ ដល់ទី ១៩ មករា ឆ្នាំ ២០១៨ សិក្ខាសាលាវេទិកាតំបន់ អាស៊ាន (ARF) ស្តីពីការបង្កើនកិច្ចសហប្រតិបត្តិការប្រតិបត្តិច្បាប់លើសមុទ្រដែល ក្រសួងការបរទេស

វៀតណាមសហអធិបតីជាមួយអូស្រ្តាលីនិងសហភាពអឺរ៉ុប (EU) បានប្រារព្ធឡើងប្រកបដោយជោគជ័យ។ នេះជាសកម្មភាពដំបូងដែលអនុវត្តសេចក្តី ថ្លែងការណ៍នៃបណ្ដារដ្ឋមន្ត្រីការបរទេស ARF នៅទីក្រុងរៀងច័ន្ទ ប្រទេសឡាវ ឆ្នាំ ២០១៦ ស្តីពីការបង្កើនការអនុវត្តច្បាប់លើសមុទ្រដោយមានគោលដៅផ្លាស់ប្តូរបង្កើន ការសន្ទនាសំដៅធានាសន្តិសុខសមុទ្រក្នុងតំបន់។ អញ្ជើញចូលរួមសិក្ខាសាលាលើក នេះមានមន្ត្រីអ្នកជំនាញការអ្នកប្រាជ្ញអំពីសន្តិសុខសមុទ្រចំនួន ៨០ រូបមកពីប្រទេស ចំនួន ២២ លើពិភពលោក។

        អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Nguyen Quoc Dung បានអញ្ញើញចូល រួមសិក្ខាសាលាហើយមានសន្ទរកថាក្នុងពិធីបើក ARF។ ផ្តោតទៅលើការដោះ ស្រាយការសាកល្បងដែលកំពុងគំរាមកំហែងទៅលើច្បាប់និងសណ្តាប់ធ្នាប់លើសមុទ្រ អនុរដ្ឋមន្ត្រីការបរទេស Nguyen Quoc Dung បានសង្កត់ធ្ងន់ទៅលើតួនាទីសំខាន់នៃ កំលាំងប្រតិបត្តិច្បាប់លើសមុទ្រនិងភាពចាំបាច់នៃកិច្ចសហប្រតិបត្តិការរវាងបណ្ដា ស្ថាប័ននេះដើម្បីត្រួតពិនិត្យទប់ស្កាត់នឹងការសាកល្បងទាំងនេះ។

        លោក Nguyen Quoc Dung អះអាងទៀតថា៖ វេទិកាតំបន់អាស៊ានស្តីពីការ បង្កើនកិច្ចសហប្រតិបត្តិការតំបន់ក្នុងការអនុវត្តច្បាប់លើសមុទ្រលើកនេះមានអត្ថន័យដ៏សែនសំខាន់ រួមវិភាគទានឆ្ពោះទៅគោលដៅសន្តិភាពស្ថិរភាពសន្តិសុខនិងសុវត្ថិភាព សំរាប់តំបន់ដែនសមុទ្រនិងមហាសាគរទាំងមូល ហើយអះអាងនូវកិច្ចសន្យារបស់ភាគី នានាចំពោះការកសាងសណ្តាប់ធ្នាប់តំបន់ដោយឈរលើច្បាប់។

        អង្គសន្និសីទទាំងមូលបានផ្លាស់ប្តូរមតិទស្សនៈនិងបច្ចុប្បន្នកម្មស្ថានភាពសន្តិសុខ លើសមុទ្រក្នុងតំបន់។

        បញ្ចប់សិក្ខាសាលា ភាគីសហអធិបតីទាំងបីបានឯកភាពរក្សាការសន្ទនាអំពីកិច្ច សហប្រតិបត្តិការប្រតិបត្តិច្បាប់លើសមុទ្រក្នុងក្របខ័ណ្ឌ ARF រួមចំណែកក្នុងកិច្ចសហប្រតិបត្តិការសន្តិសុខសមុទ្រនិយាយរួមនិងជាវិស័យសហប្រតិបត្តិការអាទិភាពដែលត្រូវបានកំណត់ក្នុងផែនការធ្វើសកម្មភាពទីក្រុងហាណូយអនុវត្តទស្សនៈវិស័យ ARF អាណត្តិ ២០១៨-២០២០៕ 

ប្រតិកម្មទៅវិញ