វិស័យហិរញ្ញវត្ថុអនុវត្តន៍គោលនយោបាយសារពើពន្ធ - ថវិការដោយម្ចាស់ការ មានភាពបត់បែននិងទាន់ពេលវេលា

Chia sẻ
(VOVWORLD) - អញ្ជើញចូលរួមនិងថ្លែងសុន្ទរកថានៅក្នុងសន្និសីទលោកឧបនាយករដ្ឋមន្រ្តី Le Minh Khai បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលជាវិជ្ជមាននៃការគ្រប់គ្រងរបស់ក្រសួងហិរញ្ញវត្ថុលើគោលនយោ បាយសារពើពន្ធនិងថវិកាក្នុងរយៈពេល ៦ ខែដើមឆ្នាំ។
វិស័យហិរញ្ញវត្ថុអនុវត្តន៍គោលនយោបាយសារពើពន្ធ - ថវិការដោយម្ចាស់ការ មានភាពបត់បែននិងទាន់ពេលវេលា - ảnh 1ឧបនាយករដ្ឋមន្រ្តីលោក Le Minh Khai អញ្ជើញថ្លែងក្នុងសន្និសីទ 

សន្និសីទតាមប្រព័ន្ធអ៊ីនធឺរណែត បូកសរុបស្ថានភាព អនុវត្តន៍ភារកិច្ចហិរញ្ញវត្ថុ - ថវិការរបស់រដ្ឋក្នុង រយៈពេល ៦ ខែដើមឆ្នាំ និងផែនការអនុវត្តន៍ភារកិច្ច ក្នុង រយៈពេល ៦ ខែចុងក្រោយនៃឆ្នាំ ២០២១ ត្រូវបានក្រសួងហិរញ្ញវត្ថុប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃទី ១៦ ខែកក្កដា។ អញ្ជើញចូលរួមនិងថ្លែងសុន្ទរកថា នៅក្នុងសន្និសីទលោកឧបនាយករដ្ឋមន្រ្តី Le Minh Khai បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលជាវិជ្ជមាននៃការគ្រប់គ្រងរបស់ក្រសួងហិរញ្ញវត្ថុលើគោលនយោបាយសារពើពន្ធ និងថវិកាក្នុងរយៈពេល ៦ ខែដើមឆ្នាំ។ លោកឧបនាយករដ្ឋមន្ត្រី  Le Minh Khai អញ្ជើញផ្តល់អនុសាសន៍ថា៖ “ក្រសួងហិរញ្ញវត្ថុចាំបាច់ត្រូវផ្តោតលើការពិនិត្យឡើងវិញនិងកាត់បន្ថយបែបបទរដ្ឋបាល សម្រួលលក្ខខណ្ឌអាជីវកម្ម ជាពិសេសពន្ធនិងគយ ហើយស្នើឲ្យធ្វើវិសោធនកម្មឯកសារច្បាប់ បង្កើតក្របខ័ណ្ឌសម្រាប់គំរូអាជីវកម្មថ្មី កម្មវិធីសេដ្ឋកិច្ចឌីជីថល ... ពង្រីកកម្មវិធីបច្ចេកវិទ្យាព័ត៌មានជាសាធារណៈ  ការផ្តល់សេវាកម្ម បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អ្នកបង់ពន្ធ”៕

ប្រតិកម្មទៅវិញ