វិស័យទេសចរណ៍ពិភពលោកខាតបង់ប្រាក់ចំនួន ៣២០ ពាន់លាន​ដុល្លារ​អាមេរិក ក្នុងរយៈពេល ៥ ខែដោយសារជំងឺរាតត្បាត COVID-19

Chia sẻ
(VOVWORLD) - ចាប់ពីខែមករាដល់ខែឧសភា ចំនួនភ្ញៀវទេសចរអន្តរជាតិមានការថយចុះ ៣០០ លាននាក់ ពោលគឺ ៥៦% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅមិញ។
វិស័យទេសចរណ៍ពិភពលោកខាតបង់ប្រាក់ចំនួន ៣២០ ពាន់លាន​ដុល្លារ​អាមេរិក ក្នុងរយៈពេល ៥ ខែដោយសារជំងឺរាតត្បាត COVID-19 - ảnh 1 វិស័យទេសចរណ៍ពិភពលោកខាតបង់ប្រាក់ចំនួន ៣២០ ពាន់លានដុល្លារអាមេរិក (រូបថត៖ TTXVN)

ដោយសារវិបត្តិជំងឺរាតត្បាត COVID-19 នោះ វិស័យទេសចរណ៍នៅលើពិភពលោកបានខាតបង់ប្រាក់ចំនួន ៣២០ ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល ៥ ខែ ដើមឆ្នាំ ២០២០ ប៉ុណ្ណោះ ពោលគឺខ្ពស់ជាង៣ ដង បើប្រៀបធៀបនឹងការខាតបង់ដោយសារវិបត្តិ ហិរញ្ញវត្ថុពិភពលោកក្នុងឆ្នាំ ២០០៩។

យោងតាមសេចក្ដីប្រកាសរបស់អង្គការទេសចរណ៍ពិភពលោក ចំណុះអង្គការសហប្រជាជាតិដែលបានប្រកាសនាថ្ងៃទី ២៨ ខែកក្កដា បានឲ្យដឹងថា៖ ចាប់ពីខែមករាដល់ខែឧសភា ចំនួនភ្ញៀវទេសចរអន្តរជាតិមានការថយចុះ ៣០០ លាននាក់ ពោលគឺ ៥៦% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅមិញ។ អគ្គលេខាធិការអង្គការទេសចរណ៍ពិភពលោក លោក Zurab Pololikashvili បានក្រើនរំលឹកថា ចាំបាច់ត្រូវតភ្ជាប់ឡើងវិញនូវសកម្មភាពនៃផ្នែក" ឧស្សាហកម្មគ្មានផ្សែង” ឱ្យបានឆាប់ៗផងដែរ៕

ប្រតិកម្មទៅវិញ