វិស័យតម្បាញកាត់ដេរវៀតណាមខិតខំប្រឹងប្រែងទាក់ទងផ្ទាល់ជាមួយទីផ្សារ កាណាដា

Chia sẻ
(VOVWORLD) -CPTPP ត្រូវបានរំពុងទុកថា នឹងក្លាយទៅជាកម្លាំងចលករសម្រាប់ទំនិញតម្បាញកាត់ដេររបស់វៀតណាមជ្រៀតចូលទីផ្សារកាណាដា។
វិស័យតម្បាញកាត់ដេរវៀតណាមខិតខំប្រឹងប្រែងទាក់ទងផ្ទាល់ជាមួយទីផ្សារ កាណាដា - ảnh 1ទិដ្ឋភាពនៃ សិក្ខាសាលាស្ដីពី “តម្បាញកាត់ដេរវៀតណាម និង CPTPP”

នាថ្ងៃទី ១៦ ខែឧសភា នៅទីក្រុង Montreal ប្រទេសកាណាដា សម្ព័ន្ធក្រុមហ៊ុនតម្បាញកាត់ដេរវៀតណាម (Vinatex) បានរៀបចំសិក្ខាសាលាស្ដីពី “តម្បាញកាត់ដេរវៀតណាម និង CPTPP” ដោយ ទាក់ទាញ ការចូលរួម របស់  សហគ្រាសកាណាដាចំនួន ៣៥ អង្គភាព។ នាឆ្នាំ ២០១៨ តម្លៃប្រាក់នាំចេញ នាំចូលទំនិញតម្បាញកាត់ដេររបស់វៀតណាមទៅកាន់ទីផ្សារ CPTPP ទទួលបាន ៥,៣ ពាន់លានដុល្លារអាមេរិក ស្រូបយក ៦,៣% នៃចំណែកទីផ្សារ តែប៉ុណ្ណោះ។ នាបច្ចុប្បន្ននេះ តម្រូវការទំនិញតម្បាញកាត់ដេររបស់កាណាដាគឺប្រមាណ ពី ១៣ ទៅ ១៤ ពាន់លានដុល្លារអាមេរិក ដែលក្នុងនោះ វៀតណាមស្រូបយក ៥ % នៃចំណែកទីផ្សារ។ លោក Le Tien Truong អគ្គនាយក Vinatex សង្ឃឹមថា នេះគឺជារបៀបទាក់ទងផ្ទាល់ដ៏ត្រឹមត្រូវ ដើម្បីវៀតណាមអាចបង្កើនចំណែកទីផ្សារនៅកាណាដាឡើង ១២ ទៅ ១៤%។

តាមកិច្ចព្រមព្រៀង CPTPP តម្លៃប្រាក់នាំចេញនៃផ្នែកតម្បាញកាត់ដេររបស់វៀតណាមចំនួន ៤៨,២ % ទៅកាន់កាណាដាគឺត្រូវបានលើកលែងពន្ធ។ ហេតុដូច្នេះហើយ CPTPP ត្រូវបានរំពុងទុកថា នឹងក្លាយទៅជាកម្លាំងចលករសម្រាប់ទំនិញតម្បាញកាត់ដេររបស់វៀតណាមជ្រៀតចូលទីផ្សារកាណាដា៕

ប្រតិកម្មទៅវិញ