ការយកសំណាកធ្វើតេស្តកូវីដ-១៩សម្រាប់ប្រជាជននៅទីក្រុងបែកឡាំង អាល្លឺម៉ង់ កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២។ (រូបថត៖ Xinhua/VNA) |
កាលពីថ្ងៃទី ១ ខែកុម្ភៈ អង្គការសុខភាពពិភពលោក (WHO) បានប្រកាសថា វ៉ារ្យ៉ង់អូមីក្រុងបំប្លែងរងថ្មី BA.2 ដែលអ្នកវិទ្យាសាស្ត្រហៅថា "អូមីក្រុងបំបាំងកាយ" ត្រូវមានរកឃើញ នៅប្រទេសចំនួន៥៧លើពិភពលោក។ នៅក្នុងឯកសារអាប់ដេតអំពីរោគរាតត្បាតជាប្រចាំសប្តាហ៍ WHO បាននិយាយថា ចាប់តាំងពីការលេចឡើងនៅចុងឆ្នាំ២០២១ វ៉ារ្យ៉ង់អូមីក្រុងនៃមេរោគ SARS-CoV-2 ដែលបង្កឡើងជម្ងឺកូវីដ-១៩ បានក្លាយជាវ៉ារ្យ៉ង់ស្នូលលើទូទាំងពិភពលោកយ៉ាងឆាប់រហ័ស។ បច្ចុប្បន្ននេះ វ៉ារ្យ៉ង់នេះស្រូបយករហូតដល់៩៣% នៃចំនួនសំណាកធ្វើតេស្តដែលត្រូវបានប្រមូលយកក្នុងខែមុន។ អូមីក្រុង មានវ៉ារ្យ៉ង់បំប្លែងរងមួយចំនួននោះគឺ BA.1, BA.1.1, BA.2 និង BA.3 ។ ជាពិសេស ចំនួនករណីឆ្លងវ៉ារ្យ៉ង់អូមីក្រុងបំប្លែងរងថ្មី BA.2 ដែលជាកំណែ "បំបាំងកាយ" របស់អូមីក្រុង ព្រោះវាពិបាកដើម្បីរកឃើញនៅក្នុងការធ្វើតេស្ត PCR កំពុងតែកើនឡើងយ៉ាងឆាប់រហ័ស៕