វិនិយោគិនកូរ៉េខាងត្បូងស្វែងរកឱកាសពីដំណើរការរៀបចំរចនាសម្ព័ន្ធឡើងវិញខឿនសេដ្ឋកិច្ចរបស់វៀតណាម

Chia sẻ
(VOVworld)-ដំណើរការរៀបចំរចនាសម្ព័ន្ធឡើងវិញខឿនសេដ្ឋកិច្ចវៀតណាមជាមួយនឹង​ការផ្តល់អាទិភាពអំពីការអភិវឌ្ឍន៍មូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធនិងផ្លាស់ប្តូរអង្គភាពអាជីវ កម្មរដ្ឋ
វិនិយោគិនកូរ៉េខាងត្បូងស្វែងរកឱកាសពីដំណើរការរៀបចំរចនាសម្ព័ន្ធឡើងវិញខឿនសេដ្ឋកិច្ចរបស់វៀតណាម - ảnh 1
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកូរ៉េខាងត្បូង លោក Pham Huu Chi ថ្លែងមតិនៅក្នុងសិក្ខាសាលា

(VOVworld)-ដំណើរការរៀបចំរចនាសម្ព័ន្ធឡើងវិញខឿនសេដ្ឋកិច្ចវៀតណាម
ជាមួយនឹង​ការផ្តល់អាទិភាពអំពីការអភិវឌ្ឍន៍មូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធនិងផ្លាស់
ប្តូរអង្គភាពអាជីវ កម្មរដ្ឋនឹងនាំមកនូវឱកាសសម្រាប់វិនិយោគិនកូរ៉េខាងត្បូង។​នេះ
ជាការអះអាងរបស់ឯកអគ្គ រដ្ឋទូតវៀតណាមប្រចាំនៅកូរ៉េខាងត្បូង លោក Pham
Huu Chi នៅក្នុងសិក្ខាសាលា “ឱ​កាសវិនិយោគទៅលើវិស័យហេដ្ឋារចនាសម្ព័ន្ធគម
នាគមន៍តាមរូបភាពដៃគូសាធារណនិង ឯកជនព្រមទាំងការធ្វើភាហ៊ុនភាវូបនីយ
កម្មអង្គភាពអាជីវកម្មរដ្ឋនៅវៀតណាម”បានរៀប ចំឡើងនៅរដ្ឋធានីសេអ៊ុលប្រ
ទេសកូរ៉េខាងត្បូងនាថ្ងៃទី១៥ធ្នូ។ ថ្លែងមតិក្នុងសិក្ខាសាលា នេះ លោក Pham Huu
Chi បានឲ្យដឹងថា ល្បឿនកំណើនសេដ្ឋកិច្ចគ្រោងនឹងទទួលបាន ៦,៣%ក្នុងឆ្នាំ
២០១៦ក៏ដូចជាការចូលរួមយ៉ាងសកម្មរបស់វៀតណាមនៅបណ្តាកិច្ចព្រម ព្រៀង
ពាណិជ្ជកម្មសេរី វៀតណាមកំពុងក្លាយទៅជាទីមកដល់សម្រាប់វិនិយោគិនបរទេស
។ ក្នុងក្របខ័ណ្ឌនៃសិក្ខសាលា តំណាងក្រុមហ៊ុន សម្ព័ន្ធក្រុមហ៊ុនជាង១៥០ រួម
ទាំងមូល នីធិវិនិយោគរបស់កូរ៉េខាងត្បូងបានវាយតម្លៃខ្ពស់ចំពោះបរិយាកាសនិង
ឱកាសវិនិយោគ នៅវៀតណាម៕

ប្រតិកម្មទៅវិញ