វិនិយោគទុន៨រយលានដុល្លាអាមេរិកដើម្បីអភិវឌ្ឍន៍ថាមពលអគ្គិសនីខ្យល់នៅខេត្ត Ninh Thuan

VOV Theo VOV -
Chia sẻ
VOV-គណៈកម្មាធិការប្រជាជនខេត្ត Ninh Thuan
សហការជាមួយសម្ព័ន្ធ​​ក្រុមហ៊ុនអគ្គិសនីខ្យល់ Timar
បានរៀបចំសិក្ខាសាលា “ឧទ្ទេសនាមនិងអនុវត្ត​
បច្ចេកវិទ្យា​ផលិតអគ្គិសនីខ្យល់ជឿនលឿន” របស់
Timar នៅខេត្ត Ninh Thuan នាថ្ងៃ​ទី១៤ឧសភា។
វិនិយោគទុន៨រយលានដុល្លាអាមេរិកដើម្បីអភិវឌ្ឍន៍ថាមពលអគ្គិសនីខ្យល់នៅខេត្ត Ninh Thuan - ảnh 1
វិនិយោគទុន៨រយលានដុល្លាអាមេរិកដើម្បីអភិវឌ្ឍន៍ថាមពលអគ្គិសនីខ្យល់នៅខេត្ត Ninh Thuan។

VOV-គណៈកម្មាធិការប្រជាជនខេត្ត Ninh Thuan សហការជាមួយសម្ព័ន្ធ​​ក្រុម
ហ៊ុនអគ្គិសនីខ្យល់ Timar បានរៀបចំសិក្ខាសាលា “ឧទ្ទេសនាមនិងអនុវត្ត​
បច្ចេកវិទ្យា​ផលិតអគ្គិសនីខ្យល់ជឿនលឿន” របស់Timar នៅខេត្ត Ninh Thuan
នាថ្ងៃ​ទី១៤ឧសភា។ ​នៅទីនេះ ភាគីទាំងពីរបានចុះហត្ថលេខាលើ​អនុស្សារណៈ​សហប្រតិបត្តិការវិនិយោគ។ តាមនោះ សម្ព័ន្ធក្រុមហ៊ុនអគ្គិសនីខ្យល់ Timar នឹង​វិនិយោគអភិវឌ្ឍន៍ផ្នែកថាមពលអគ្គិសនីខ្យល់បច្ចេកវិទ្យាថ្មីនៅ Ninh Thuan ជា
មួយ​ចំនួនទុនវិនិយោគប្រមាណ៨រយលានដុល្លារអាមេរិក ដែលគ្រោងនឹង
បើក​ការដ្ឋាន​ក្នុងឆ្នាំ២០១២។ នាបច្ចុប្បន្ន សម្ព័ន្ធក្រុមហ៊ុនអគ្គិសនីខ្យល់ Timar
កំពុងមានកម្មសិទ្ធិ​បច្ចេកវិទ្យាអគ្គិសនីថ្មីជឿនលឿនមានចំណុចខ្លាំងជាច្រើន បើប្រៀបនឹងបច្ចេកវិទ្យាប្រពៃណី៕

ប្រតិកម្មទៅវិញ