ប៉ូលីសរុស្ស៊ីល្បាតនៅទីលានក្រហមនៅទីក្រុងមូស្គូ(ប្រភព៖ AFP / TTXVN) |
ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នាថ្ងៃទី ២ ខែមេសា បានចុះហត្ថលេខាលើអនុក្រឹត្យមួយ ដោយស្នើឲ្យបង្កើត បទប្បញ្ញត្តិពិសេស អំពីសកម្មភាពធ្វើដំណើររបស់ ប្រ ជាជន ក៏ដូចជាមធ្យោបាយ ដឹកជញ្ជូននៅទូទាំងប្រទេស ដើម្បីទប់ស្កាត់ការរីករាលដាលនៃ COVID-19 ។ អនុក្រឹត្យនេះតម្រូវអោយរដ្ឋាភិបាល ក្នុងតំបន់នានាបង្កើតបទប្បញ្ញត្តិពិសេស ក៏ដូចជាធានាការអនុវត្តរាល់វិធានការដាក់កំហិត ដើម្បីទប់ទល់នឹងជំងឺរាតត្បាត COVID-19។
នៅចក្រភពអង់គ្លេស លោកនាយករដ្ឋមន្រ្តី Boris Johnson បានសន្យាថានឹងបង្កើនករណីដែលត្រូបានធ្វើតេស្ត SARS-CoV-2 ក្នុងបរិបទដែលចក្រភពអង់គ្លេសបានរកឃើញករណីស្លាប់ជាង ៥០០ នាក់ជារៀងរាល់ថ្ងៃ។
នៅប្រទេសស៊ុយអ៊ែតវិញ រដ្ឋធានី Stockholm បានរៀបចំផែនការបើកមន្ទីរពេទ្យប៉ុណ្ដោះអាសន្នដំបូងនាចុងសប្តាហ៍នេះ។ មន្ទីរពេទ្យនេះត្រូវបានបង្កើតឡើងនៅឯមជ្ឈមណ្ឌលតាំងពិព័រណ៍ដ៏ធំមួយនៅជាយទីក្រុង Alvsjo ភាគខាងត្បូង ដែលមានសមត្ថភាពផ្ទុកអ្នកជំងឺពី ១៤០ ដល់ ៦០០ នាក់។
នៅថ្ងៃទី ២ ខែមេសា ប្រធានាធិបតីអាមេរិកលោក Donald Trump បានអនុវត្តច្បាប់ផលិតកម្មការពារជាតិ ដើម្បីសហគ្រាសផលិតម៉ាស៊ីនជួយសម្រួលការដកដង្ហើមសម្រាប់អ្នកជំងឺ COVID-19 ទទួលបានការផ្គត់ផ្គង់សំភារៈចាំបាច់។
ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត នាថ្ងៃទី ៣ ខែមេសា គណៈកម្មការសុខភាពជាតិចិន (NHC) បានឲ្យដឹងថា ចិនដីគោកបានរកឃើញករណីឆ្លង COVID-19 ចំនួន ៣១ នាក់ ដែលមានករណីចំនួនពីរនៅក្នុងស្រុក និងករណីចំនួន ២៩ បាននាំចូលពីបរទេសផងដែរ៕