វិធីធ្វើឱ្យស្ថិរភាពនៅតំបន់ Nagorno-Karabakh - ប្រធានាធិបតីអាស៊ែបៃហ្សង់ជួបពិភាក្សាជាមួយរដ្ឋមន្រ្តីការពារជាតិរុស្ស៊ី

Chia sẻ
(VOVWORLD) - នាថ្ងៃទី ២១ ខែវិច្ឆិកា ប្រធានាធិបតីអាស៊ែបៃហ្សង់ Ilham Aliev  បានជួបប្រជុំជាមួយរដ្ឋមន្រ្តីក្រសួងការពារជាតិរុស្ស៊ី លោក Sergei Shoigu នៅទីក្រុងបាគូ ដើម្បីពិភាក្សាពីការធ្វើស្ថិរភាពនូវស្ថានភាពនៅតំបន់ Nagorno-Karabakh  បន្ទាប់ពីប្រទេសរុស្ស៊ីបានសម្របសម្រួលបទឈប់បាញ់រវាងអាមេនីនិង អាស៊ែបៃហ្សង់។
វិធីធ្វើឱ្យស្ថិរភាពនៅតំបន់ Nagorno-Karabakh - ប្រធានាធិបតីអាស៊ែបៃហ្សង់ជួបពិភាក្សាជាមួយរដ្ឋមន្រ្តីការពារជាតិរុស្ស៊ី - ảnh 1 ជម្លោះនៅក្នុងតំបន់ Nag Nago-Karabakh ដែលបានកើនឡើងនៅថ្ងៃទី ២៧ ខែកញ្ញា។ (ប្រភព៖ Washington Times)

នៅក្នុងជំនួបនេះ ប្រធានាធិបតីអាហ្សែ បែហ្សង់បានអបអរសាទេចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការថែរក្សាសន្តិភាពរបស់រុស្ស៊ីនៅក្នុងតំបន់។

ប្រទេសរុស្ស៊ីបានដាក់ពង្រាយកងរក្សាសន្តិភាពជិត ២០០០ នាក់ទៅកាន់តំបន់ Nagorno-Karabakh ក្នុងរយៈពេល ២ សប្តាហ៍កន្លងមកនេះ បន្ទាប់ពីមានកិច្ចព្រមព្រៀងសន្តិភាពមួយ ដើម្បីរារាំងការប្រយុទ្ធគ្នារយៈពេល ៦ សប្តាហ៍រវាងកងកម្លាំងអាមេនីនិងអាហ្សែបៃហ្សង់។

នាយកទីភ្នាក់ងារសន្តិសុខសហព័ន្ធរុស្ស៊ីលោក Alexander Bortnikov បានមានប្រសាសន៍ថាការអនុវត្តត្រូវបានធ្វើឡើងតាមការស្នើសុំរបស់អាមេនីដើម្បីថែរក្សាសន្តិភាពនៅតំបន់ Nagorno-Karabakh៕

ប្រតិកម្មទៅវិញ