ពិធីសម្ដែងសិល្បៈអបអរសាទរធពិធីរំលឹកខួបលើកទី ៧៥ នៃទិវាបង្កើត (៧ កញ្ញា) |
អញ្ជើញចូលរួមក្នុងកម្មវិធីនេះមានវត្តមាន នាយករដ្ឋមន្រ្តី លោកNguyen Xuan Phuc លេខាគណៈកម្មាធិការបក្ស ទីក្រុងហាណូយ លោក Vuong Dinh Hue ថ្នាក់ដឹកនាំស្ថាប័ន ក្រសួងមួយចំនួនទៀត និងឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូតនៃប្រទេស៖ កម្ពុជា ឡាវ គុយបា ឥណ្ឌា និងឥណ្ឌូនេស៊ី ។
វិទ្យុសម្លេងវៀតណាមបានផ្សាយជាផ្លូវការនៅវេលាមោងម៉ោង ១១ និង ៣០ នាទី ថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ ១៩៤៥។ ក្នុងរយៈពេល ៧៥ កន្លងទៅវិទ្យុសម្លេងវៀតណាមជានិច្ចកាលបានរួមដំណើរជាមួយប្រជាជាតិ បក្សទាំងមូល កងទ័ពទាំងមូល និងប្រជាជនទាំងមូល។ អញ្ជើញថ្លែងនៅក្នុងពិធីនេះ នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖ “ ក្នុងរយៈពេល ៧៥ ឆ្នាំកន្លងទៅ វិទ្យុសម្លេងវៀតណាមបានរីកចម្រើនគ្រប់ជ្រុងជ្រោយ។ នាគ្រាដំបូង វិទ្យុសម្លេងវៀតណាមបានផ្សាយសម្លេងតែប៉ុណ្ណោះ ប៉ុន្តែរហូតមកដល់ពេលនេះ វិទ្យុសម្លេងវៀតណាមបានបង្កើតប៉ុស្តិ៍ទូរទស្សន៍ កាសែតអេឡិចត្រូនិក និងកាសែតបោះពុម្ភ។ ទន្ទឹមនឹងនេះ វិទ្យុសម្លេងវៀតណាមបានក្លាយជាទីភ្នាក់ងារផ្សព្វផ្សាយពហុរូបភាព ហើយមានកម្មវិធីឯកទេសជាច្រើនទៀត ពោលគឺមានកម្មវិធីផ្សាយជាភាសាជនជាតិចំនួន ១៣ និងកម្មវិធីផ្សាយជាភាសាបរទេស និងភាសាវៀតណាមចំនួន ១៣ ដើម្បីផ្សព្វផ្សាយព័ត៌មានជូនសាធារណៈជននៅក្នុង និងក្រៅប្រទេស ។ ពិតណាស់ថា វិទ្យុសម្លេងវៀតណាមបានបញ្ជាក់នូវតួនាទីជាទីភ្នាក់ងារបញ្ចេញមតិដ៏សំខាន់ឈានមុខរបស់ប្រទេសជាតិ ហើយជាសម្លេងរបស់បក្ស រដ្ឋ និងប្រជាជនវៀតណាម ក៏ដូចជាធ្វើជាស្ពានតភ្ជាប់ទំនាក់ទំនងមិត្តភាព ប្រកបដោយភាពជិតស្និទ្ធិ ជឿទុកចិត្តរវាងវៀតណាមជាមួយមិត្តភក្តិអន្តរជាតិផងដែរ"។
នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ប្រគល់គ្រៀងឥស្សរិយយសពលកម្មថ្នាក់ឯកជូនវិទ្យុសម្លេងវៀតណាម |
ចំណែកអគ្គនាយកវិទ្យុសម្លេងវៀតណាមលោក Nguyen The Ky បានថ្លែងថា៖ “ក្នុងរយៈពេល ៧៥ ឆ្នាំកន្លងទៅ ដើម្បីពង្រីកប្រពៃណីដ៏ត្រចះត្រចង់នោះ សមូហភាព កម្មាភិបាល អ្នកយកព័ត៌មាន អ្នកនិពន្ធ សិល្បៈករ សិល្បការិនី និងបុគ្គលិកនៃវិទ្យុសម្លេងវៀតណាមបាន និងកំពុងខិតខំប្រឹងប្រែងប្រកបដោយភាពច្នៃប្រឌិតច្នៃ សកម្ម និងផ្លាស់ប្ដូរថ្មី ដើម្បី កសាងវិទ្យុសម្លេងវៀតណាម ឲ្យក្លាយទៅជាទីភ្នាក់ងារសារព័ត៌មានពហុរូបភាព ដ៏ខ្លាំងមាំមួនលើគ្រប់វិស័យ ព្រមទាំងរក្សាឋានៈជាទីភ្នាក់ងារសារព័ត៌មានឈានមុខគេរបស់បក្សនិងរដ្ឋ ជាស្ពានតភ្ជាប់មិត្តភាពរវាងវៀតណាម ជាមួយមិត្តភក្តិអន្តរជាតិ ក៏ដូចជា ជាវេទិកានៃការជឿទុកចិត្តរបស់ប្រជាជនផងដែរ”។
នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ប្រគល់គ្រឿងឥស្សរិយយសពលកម្មថ្នាក់ឯកជូនគណកម្មការផ្សាយសម្លេងជាភាសាបរទេស- សំឡេងវៀតណាម (VOV5) |
នៅក្នុងពិធីនេះ នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានប្រគល់កិត្តនាមវីរជននៃកងកំលាំងប្រជាជនជូនរងមហោស្រពវិទ្យុសម្លេងវៀតណាម; គ្រៀងឥស្សរិយយសពលកម្មថ្នាក់ឯកជូនវិទ្យុសម្លេងវៀតណាម; គ្រឿងឥស្សរិយយសឯករាជ្យថ្នាក់ឯកជូនគណកម្មការព្រឹត្តិការណ៍ - វិទ្យុសម្លេងវៀតណាម (VOV1); គ្រឿងឥស្សរិយយសពលកម្មថ្នាក់ឯកជូនគណកម្មការផ្សាយសម្លេងជាភាសាបរទេស- សំឡេងវៀតណាម (VOV5)៕