អគ្គនាយករងវិទ្យុសម្លេងវៀតណាម លោក Vu Hai អញ្ជើញជួបពិភាក្សាការងារជាមួយក្រសួងព័ត៌មានកម្ពុជា |
នៅឯកិច្ចប្រជុំនេះ ភាគីទាំងពីរបានផ្លាស់ប្តូរនូវទស្សនៈ ស្តីពីស្ថានភាពប្រតិបត្តិការនិងលទ្ធផលកិច្ចសហប្រតិបត្តិការរវាងវិទ្យុសម្លេងវៀតណាមនិងក្រសួងព័ត៌មានកម្ពុជា។ ភាគីកម្ពុជាបានវាយតម្លៃខ្ពស់ចំពោះជំនួយដ៏មានតម្លៃរបស់រដ្ឋាភិបាល វៀតណាម តាមរយៈវិទ្យុសម្លេងវៀតណាម បានផ្ទេរប្រគល់នូវប្រឧបករណ៍បច្ចេកទេសទំនើប ការបណ្តុះបណ្តាលបុគ្គលិក និងបទពិសោធន៍ដើម្បីជួយលើកកម្ពស់សមត្ថភាពផលិតកម្មកម្មវិធី បើកទូលាយរលកវិទ្យុ និងបង្កលក្ខណៈងាយស្រួលសម្រាប់វិទ្យុនិងទូរទស្សន៍កម្ពុជា។
អគ្គនាយករងវិទ្យុសម្លេងវៀតណាម លោក Vu Hai បានអោយដឹងថា ក្នុងរយៈពេលខាងមុខនេះ វិទ្យុសម្លេងវៀតណាមនឹងបន្តធ្វើការយ៉ាងជិតស្និទ្ធនិងជួយឧបត្ថម្ភក្នុងលទ្ធភាពរបស់ខ្លួនសម្រាប់ក្រសួងព័ត៌មានកម្ពុជាផងដែរ។ លោក Vu Hai អញ្ជើញមានប្រសាសន៍ថា៖ “យើងអាចចែករំលែកបទពិសោធទាក់ទងនឹងការបណ្ដុះបណ្ដាលបុគ្គលិកក៏ដូចជាបញ្ហាបច្ចេកទេសសម្រាប់ប្រទេសកម្ពុជា។ សង្ឃឹមថា លោករដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជានឹងគាំទ្រចំពោះការដែលវិទ្យុសម្លេងវៀតណាមអាចផ្សព្វផ្សាយកម្មវិធីជាភាសាអង់គ្លេស បារាំង ភាសាខ្មែរ និងភាសាវៀតណាមក្នុងរាជធានីភ្នំពេញនិងខេត្តសៀមរាប”។
នៅក្នុងកិច្ចប្រជុំនោះ ថ្នាក់ដឹកនាំនៃក្រសួងព័ត៌មានកម្ពុជានិងវិទ្យុសម្លេងវៀតណាម បានពិភាគ្សាលម្អិតអំពីផែនការសម្រាប់ស្ថានីយ៍ទូរទស្សន៍កម្ពុជាអាច តភ្ជាប់ការផ្សព្វផ្សាយពានរង្វាន់ប្រកួតកីឡាបាល់ទាត់ជើងឯក futsal អាស៊ីអាគ្នេយ៍ឆ្នាំ ២០១៩ ជាកម្មសិទ្ធិរបស់វិទ្យុសម្លេងវៀតណាម ដែលនឹងប្រព្រឹត្តទៅនាខែតុលាខាងមុខ។ ក្នុងឱកាសនេះ អគ្គនាយករងនៃវិទ្យុសម្លេងវៀតណាម លោក Vu Hai បានប្រគល់ជូនក្រសួងព័ត៌មានកម្ពុជា នូវគ្រឿងបរិក្ខារមួយចំនួនដើម្បីគាំទ្រដល់ស្ថានីយ៍វិទ្យុនិងទូរទស្សន៍ដោយវិទ្យុសម្លេងវៀតណាមជួយកសាង ទូទាំងខេត្តនិងរាជធានីនៃប្រទេសកម្ពុជាតែម្តង៕